សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី២០នៃទិវាចលនាអាជីវករវ៏យក្មេងវៀតណាម

សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី២០នៃទិវាចលនាអាជីវករវ៏យក្មេងវៀតណាម - ảnh 1
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ នៃទិវាចលនាអាជីវករវ៏យក្មេងវៀតណាម
(Image: ymb.vn)

(VOVworld) – នាថ្ងៃទី ២៧ សីហា នៅទីក្រុងហាណូយ លេខាអចិន្ត្រៃយ៍មជ្ឈឹមសម្ព័ន្ធ
យុវជននិងជាប្រធានសម្ព័ន្ធសមាគមយុវជនមជ្ឈឹមវៀតណាម លោក  Phan Van Mai បានធ្វើជាអធិបតីសន្និសីទកាសែតឧទ្ទេសនាមអំពីកម្មវីធីរំលឹកខួបអនុស្សារវរីយ៍លើក
ទី ២០ នៃទិវាចលនាអាជីវករវ័យក្មេងវៀតណាម (១៩៩៣-២០១៣) និងការប្រគល់
រង្វាន់ផ្កាយមាសវៀតណាមឆ្នាំ ២០១៣។ តាម នោះ ចាប់ពីថ្ងៃទី ៣២ សីហា ដល់ថ្ងៃទី
២ កញ្ញា រាល់សកម្មភាពសំខាន់ដូចជា៖ ជំនួបជាមួយថ្នាក់ដឹកនាំបក្សរដ្ឋដើម្បីរាយការ
ណ៍អំពីលទ្ធផលនៃការកសាងចលនាអាជីវករវវ័យក្មេងវៀតណាម ក្នុងរយៈពេល ២០
 ឆ្នាំ កន្លងមក ពិធីរំលឹកខួបអនុស្សារវរីយ៍ ១០ ឆ្នាំនៃវង្វាន់ផ្កាយមាសវៀតណាមជាដើម។រហូតដល់ឥឡូវនេះសមាគមអាជីវករវ័យក្មេងវៀតណាមបានមានវត្តមាននៅខេត្តក្រុង
ក្នុងទូទាំងប្រទេសវៀតណាម ដោយមាន សមាជិកចំនួន ១ សែន នាក់ លើផ្នែកសេដ្ឋ
កិច្ចចំនួន ៤។ ក្នុងរយៈពេល ១០ ឆ្នាំ កន្លងមក ពាណិជ្ជសញ្ញាផលិតផលចំនួន ១ ពាន់
៥ រយ ដែលទទួលបានរង្វាន់ផ្កាយមាសវៀតណាមគឺជាភ័ស្តុតាងអះអាងថា៖រង្វាន់
ផ្កាយមាសវៀតណាមគឺជារង្វាន់មានកិត្យានុភាពរួមចំណែកលើកកំពស់ឋានៈនៃ
ពាណិជ្ជសញ្ញានិងអង្គភាពអាជីវកម្មវៀណាមក្នុងសមាហរណកម្មសេដ្ឋកច្ចអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ