សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិវៀតណាមនៅក្នុងប្រទេសនិងបរទេស

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិវៀតណាម
និងលើកទី៤៥នៃទិវាអនុវត្តន៍មតកសាសន៍របស់លោកប្រធានហូជីមិញ នាថ្ងៃ
ទី២ កញ្ញា ស្ថានទូតវៀតណាមប្រចាំនៅគុយបាបានរៀបចំពិធីដាក់កម្រងផ្កានៅ
ស្ដូបលោកប្រធានហូជីមិញនៅរដ្ឋធានី La​ Habana។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅគុយបាលោក Duong Minh បានះរំលឹកឡើងវិញនូវជីវិតនិង
បុព្វហេតុបដិវត្តន៍របស់លោកប្រធានហូជីមិញចាប់ពីពេលលោកចេញដំណើរ
ស្វែងរកផ្លូវជួយសង្គ្រោះជាតិនាឆ្នាំ១៩១១។

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិវៀតណាមនៅក្នុងប្រទេសនិងបរទេស - ảnh 1
ដាក់កម្រងផ្កានៅស្ដូបលោកប្រធានហូជីមិញ (រូបថត៖TTXVN)
មុននោះ សា្ថនទូតវៀតណាមប្រចាំនៅគុយបា ក៏បានរៀបចំជំនួបប្រាស្រ័យ
កីឡារវាងកម្មាភិបាលនៃស្ថាប័នដំណាងរបស់ប្រទេសអាស៊ាននានាប្រចាំនៅ
គុយបា រួមមាន ឡាវ កម្ពុជា ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីសំដៅបង្កើនទំនាក់ទំនង
មិត្តភាព សាមគ្គីភាព និងសហប្រតិបតិ្តការរវាងប្រទេសអាស៊ានទាំងនេះ។
នាយប់ថ្ងៃដដែល អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Perthប្រទេស
អូស្រ្តាលី បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យជាតិវៀត
ណាមនៅវិមានទេសាភិបាលទីក្រុង។ថ្លែងមតិនៅទីនេះ ទេសាភិបាលស្ដីទីរដ្ឋ
អូស្ត្រាលីខាងលិចលោក Wayne Martin​ បានវាយតំលៃខ្ពស់ចំពោះរាល់សមិទ្ធិដែល
វៀតណាមទទួលបាន ក៏ដូចជាការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ