សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-បារាំង

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-បារាំង - ảnh 1
កម្មវិធីប្រទេសបារាំងនៅវៀតណាមនៅត្រីមាសទី២ឆ្នាំ២០១៣និងកម្មវិធីប្រទេសវៀតណាម
នៅបារាំងនៅត្រីមាសទី១ឆ្នាំ២០១៤


        VOV-នារសៀលថ្ងៃទី១៧ធ្នូ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
​ហូជីមិញលោក Hua Ngoc Thuan បានទទួលជួបសន្ទនាលោក Benoit Paumier សមាជិកទទួលបន្ទុកឆ្នាំបារាំងនៅវៀតណាមចំណុះក្រសួងវប្បធម៍បារាំង។
លោក Paumier បានឲ្យដឹងថា បារាំងនឹងរៀបចំកម្មវិធីឆ្នាំបារាំងនៅវៀតណាម
ក្នុងនោះ​មានសកម្មភាពវប្បធម៍សិល្បៈជាច្រើននៅទីក្រុងហូជីមិញដូចជាផ្សារ
ណាត់ម្ហូបអាហារបារាំង-វៀតណាម ពិធីសម្ដែងសិល្បៈរបស់ក្រុមតូរតន្ត្រី Classic
បារីស ជាដើម។ ត្រូវបានរៀបចំក្នុងឱកាសរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់
ទំនង​ការទូត​រវាងប្រទេសទាំងពីរ ឆ្នាំវៀតណាម-បារាំងនឹងចាប់ផ្ដើមដោយកម្មវិធី​
ប្រទេស​បារាំងនៅវៀតណាមនៅត្រីមាសទី២ឆ្នាំ២០១៣និងកម្មវិធីប្រទេសវៀត​ណាមនៅបារាំងនៅត្រីមាសទី១ឆ្នាំ២០១៤៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ