សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា

(VOVWORLD) -នាព្រឹកថ្ងៃទី២០មិថុនានៅទីក្រុងហាណូយបានប្រព្រឹត្តទៅកម្មវិធី”ជួបប្រាស្រ័យ-ផ្លាស់ប្តូរ-លើកសរសើរ” ដោយប្រធានបទ៖” ពោពេញទៅដោយចំណងមិត្តភាពវៀតណាម-កម្ពុជា” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា(ថ្ងៃទី២៤មិថុនាឆ្នាំ១៩៦៧-ថ្ងៃទី២៤មិថុនាឆ្នាំ២០១៧) និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា

នាព្រឹកថ្ងៃទី២០មិថុនានៅទីក្រុងហាណូយបានប្រព្រឹត្តទៅកម្មវិធី”ជួបប្រាស្រ័យ-ផ្លាស់ប្តូរ-លើកសរសើរ” ដោយប្រធានបទ៖”ពោពេញទៅដោយចំណងមិត្តភាពវៀតណាម-កម្ពុជា”ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា(ថ្ងៃទី២៤មិថុនាឆ្នាំ១៩៦៧-ថ្ងៃទី២៤មិថុនាឆ្នាំ២០១៧) និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា២០១៧។អញ្ជើញចូលរួមកម្មវិធីនេះមានវត្តមានតំណាងបណ្ដាក្រសួងស្ថាប័នវៀត ណាម តំណាងស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម រួមជាមួយតំណាងជាង៣៧០នាក់ជាអតីតយុទ្ធជនស្ម័គចិត្ត អតីតអ្នកជំនាញការវៀតណាមនៅកម្ពុជា និងសមាជិកគ្រួសារគោលនយោបាយ។ថ្លែងមតិនៅទីនេះ លោក Le Xuan Niem នាយកមជ្ឈមណ្ឌលអប់រំប្រពៃណី និងប្រវត្តិសាស្ត្រ សមាគមវិទ្យាសាស្ត្រចិត្តសាស្ត្រអប់រំវៀតណាម និងជាសមាជិកអចិន្ត្រៃយ៍សមាគមមិត្តភាពវៀតណាម-កម្ពុជា បានអោយដឹងថា៖ 

          “ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា យើងបានរៀបចំពិធីមួយដ៏មហោឡារឹកដើម្បីលើកតម្កើងចំណងមិត្តភាពអន្តរជាតិដ៏ខ្ពង់ខ្ពស់រវាងប្រជាជាតិទាំងពីរ វៀតណាមនិងកម្ពុជា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពូនជ្រុំក្នុងរយៈពេលយូរអង្វែង រួមទាំងសាច់ស្រស់ឈាមស្រស់របស់ប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរ សំដៅកសាងប្រទេសជាតិ ឯករាជ្យជាតិ សុភមង្គលរបស់ប្រជាជន។”

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា - ảnh 1 លោក Le Xuan Niem នាយកមជ្ឈមណ្ឌលអប់រំប្រពៃណី និងប្រវត្តិសាស្ត្រ សមាគមវិទ្យាសាស្ត្រចិត្តសាស្ត្រអប់រំវៀតណាម 

ថ្លែងមតិនៅទីនេះ ទីប្រឹក្សានៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក អុប សុភី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ជេតនាសាមគ្គីភាព មិត្តភាពនិងការគាំទ្រជាច្រើនពីបក្ស  រដ្ឋា ភិបាល និងប្រជាជនវៀតណាមដែលបានលៃទុកសំរាប់កម្ពុជា៖

          “ ខ្ញុំពិតជាមានមោទនភាព និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះសមិទ្ធផលរយៈពេល៥០ ឆ្នាំនៃទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម-កម្ពុជា។ ចំណងសាមគ្គីភាព ការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងនិងពង្រីកលើច្រើនវិស័យ៖នយោបាយ សេដ្ឋកិច្ច វប្បធម៌និងទេសចរណ៍។ ឆ្លៀតក្នុងឱកាសដ៏ឪឡារិកនេះ ជំនួសអោយឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅវៀតណាម រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ខ្ញុំសូមបញ្ជាក់ផងដែរថា៖ប្រជាជនកម្ពុជាតែងតែចងចាំនិង កោតសរសើរជានិច្ចចំពោះការជួយឧបត្ថម្ភគាំទ្ររបស់ថ្នាក់ដឹកនាំ និងប្រជាជន ពិសេសគឺកងទ័ពស្ម័គចិត្តវៀតណាម អតីតអ្នកជំនាញការវៀតណាម ជួយរំដោះកម្ពុជាអោយរួចផុតពីក្រញាំដៃនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅឆ្នាំ១៩៧៩។”

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា - ảnh 2

          ក្នុងក្របខ័ណ្ឌកម្មវិធីនេះ បានប្រព្រឹត្តទៅកម្មវិធីសម្ដែងសិល្បះ និងជូនប័ណ្ណសរសើរចំពោះបុគ្គលឆ្នើមក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ