សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវារំដោះរដ្ឋធានីហាណូយ

(VOVworld) - នាព្រឹកថ្ងៃទី៧ តុលា គណៈកម្មាធិការប្រជាជនខ័ណ្ឌ Dong Da និង
មន្ទីរផែនការណ៍ស្ថាបត្យកម្មហាណូយ បានរៀបចំពិធីសម្ពោធ និងដាក់ផ្លាក់សំណង់
សាលាមត្តេយ្យ Nga Tu Soដែលជាសំណងដ៏មានអត្ថន័យស្វាគមន៍៦០ឆ្នាំនៃទិវា
រំដោះរដ្ឋធានីហាណូយ (១០ តុលា ១៩៥៤ - ១០ តុលា ២០១៤)។ជាមួយមូលដ្ឋាន
សម្ភារៈនិងឧបករណ៍បង្ហាត់បង្រៀនទំនើប សាលានេះ នឹងធានាសំរាប់ការថែទាំ
បង្ហាត់បង្រៀនកុមារចំនួន៦៨០នាក់ តាមបទដ្ឋានជាតិ។
មុននោះ នារសៀលថ្ងៃទី៦ តុលា ទីក្រុងហាណូយបានរៀបចំពិធីប្រគល់គ្រឿង
ឥស្សរិយសឯករាជ្យនិងគ្រឿងឥស្សរិយសពលកម្មសំរាប់ថ្នាក់ដឹកនាំទីក្រុងតាម
បណ្ដាសម័យកាល។ថ្លែងមតិនៅទីនេះ លោក Pham Quang Nghi លេខាគណៈកម្មា
ធិការបក្សទីក្រុងហាហូយបានចែករំលែកថា ប្រជាជននៅទីក្រុងនិងទូទាំងប្រទេស
កំពុងរំលឹកឡើងវិញនូវបរិយាកាសដ៏ភ្លឺស្វាងនៃទិវារំដោះរដ្ឋធានីមុននេះ៦០ឆ្នាំ។

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវារំដោះរដ្ឋធានីហាណូយ - ảnh 1
ពិធីប្រគល់គ្រឿងឥស្សរិយសឯករាជ្យនិងគ្រឿងឥស្សរិយសពលកម្មសំរាប់
ថ្នាក់ដឹកនាំទីក្រុងតាមបណ្ដាសម័យកាល (រូបថត៖TTXVN)


ក្នុងឱកាសនេះដែរ សម្ព័ន្ធយុវជនកុម្មុយនិសហូជីមិញនៃរដ្ឋធានីហាណូយ បានរៀប
ចំការប្រឡងស្វែងយល់អំពី៦០ឆ្នាំរំដោះរដ្ឋធានី។គិតមកដល់ថ្ងៃទី៥ តុលា គណៈ
ចាត់តាំងទទួលបានបទសរសេរចូលរួមប្រឡងចំនួន៤៥០ពាន់បទ ក្នុងនោះមានបទ
ប្រឡងរាប់រយបទ ដែលមានគុណភាពខ្ពស់និងខ្លឹមសារជ្រាលជ្រៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ