សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនិសវៀតណាម

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនិសវៀតណាម - ảnh 1
គំនូរឃោសនាក្នុងឱកាសរំលឹកខួប អនុស្សាវរីយ៍លើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនិសវៀតណាម

(VOVworld) - នាថ្ងៃទី៣ កុម្ភៈ ខេត្តក្រុងជាច្រើននៅតំបន់វាលទំនាបទន្លេ Cuu Long ភាគខាងត្បូងវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥ នៃទិវា
បង្កើតបក្សកុម្មុយនិសវៀតណាម (ថ្ងៃទី៣ កុម្ភៈ)។គណៈប្រតិភូ ខេត្ត Ha Nam ភាគ
ខាងជើងវៀតណាម បានរៀបចំពិធីអុជធូប ដាក់កម្រងផ្កានៅ ស្ដូបគោរពវិញ្ញាណ
ក្ខ័ន្ធវីរៈយុទ្ធជនពលីនិងវិហារយុទ្ធជនពិលីនៅខេត្ត។ខេត្ត Vinh Phuc ភាគខាងជើង
វៀតណាមបានរៀបចំការតាំងពិព័រណ៍និងប្រគល់រង្វាន់ក្នុង ការប្រឡងគំនូរ
ឃោសនានិងរថយន្តឃោសនាចល័ត។គណៈកម្មាធិការបក្សខេត្ត Phu Tho ភាគ
ខាងជើងវៀតណាម បានរៀបចំការជួបមុខក្នុងឱកាសរំលឹកខួប អនុស្សាវរីយ៍
លើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនិសវៀតណាម លាតត្រដាង អនុវត្តភារកិច្ច
ក្នុងឆ្នាំ២០១៥អំពីការសិក្សារៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធាន
ហូជីមិញ។ថ្នាក់ដឹកនាំខេត្ត Quang Nam ភាគកណ្ដាលវៀតណាម បាន រៀបចំ
ពិធីអុជធូបនៅឈាបនដ្ឋានយុទ្ធជនពលីទីក្រុង Tam Ky។
រួមជាមួយសកម្មភាពនៅក្នុងប្រទេស ស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេស
សឹង្ហបុរី អ៊ុយក្រែន ជាដើម ក៏បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥ នៃទិវាបង្កើតបក្សកុម្មុយនិសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ