សកម្មភាពរំលឹកបុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញានៅក្នុងនិងក្រៅប្រទេស

(VOVWORLD) -នាព្រឹកថ្ងៃទី២៦សីហា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមមិត្តភាព វៀតណាម សមាគមមិត្តភាពវៀតណាម- អ៊ូសបេគីស្ថានបានរៀបចំពិធីជួបប្រាស្រ័យមិត្តភាព សំដៅរំលឹកខួបលើកទី២៦នៃទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋ អ៊ូសបេគីស្ថាន ថ្ងៃទី១កញ្ញា និងលើកទី៧២នៃទិវាបុណ្យឯករាជ្យជាតិវៀតណាមថ្ងៃទី២កញ្ញា។ 


នាយប់ថ្ងៃទី២៥សីហា អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Sydney ប្រទេស អូស្ត្រាលី បានរៀបចំយ៉ាង ឧឡារិកពិធីជប់លៀងរំលឹកបុណ្យឯករាជ្យជាតិលើកទី ៧២ ថ្ងៃទី២កញ្ញា។ អញ្ជើញថ្លែងមតិក្នុងពិធី អគ្គកុងស៊ុល លោក Hoang Minh Son បានសង្កត់ធ្ងន់ថា វៀតណាមនិងអូស្ត្រាលីរួមគ្នាឆ្ពោះទៅទំនាក់ទំនងដៃគូលើគ្រប់ វិស័យ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ