សកម្មភាពរំលឹកអនុស្សាវរីយ៍ទិវាបុណ្យជាតិទី២កញ្ញានៅម៉ាឡេស៊ីនិងគុយបា។

សកម្មភាពរំលឹកអនុស្សាវរីយ៍ទិវាបុណ្យជាតិទី២កញ្ញានៅម៉ាឡេស៊ីនិងគុយបា។ - ảnh 1
ស្ថានទូតវៀតណាមប្រចាំនៅគុយបារៀបចំជប់លៀងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ
ទី២កញ្ញា។ (កាសែត Tin tuc)



        VOV-នាយប់ថ្ងៃទី២៨សីហា ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីបាន​រៀបចំ​ពិធីជប់លៀងក្នុងឱកាសរំលឹកខូបលើកទី៦៨ ទិវាបុណ្យជាតិវៀតណាម​(ទី២កញ្ញា)។ ថ្លែងមតិនៅពិធីនេះ តាងនាមរដ្ឋាភិបាលម៉ាឡេស៊ី អនុរដ្ឋមន្ត្រីការបរទេស​លោក
Hamzah Zainuddin បានជូនពរវៀតណាមក្នុងឱកាសទិវាបុណ្យជាតិ​ទី២កញ្ញា។ លោក
បានសម្ដែងក្តីសម្បាយរីករាយក្នុងពេលដែលទំនាក់ទំនង​សហប្រតិបត្តិការមិត្តភាព
រវាងវៀតណាមនិងម៉ាឡេស៊ីកំពុងបានអភិវឌ្ឍន៍យ៉ាងល្អប្រសើរពីមួយថ្ងៃទៅមួយ
ថ្ងៃលើវិស័យជាច្រើន។

        នាយប់ថ្ងៃទី២៧សីហា ស្ថានទូតវៀតណាមប្រចាំនៅគុយបារៀបចំជប់​លៀង​ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិទី២កញ្ញា។ ថ្លែងមតិនៅពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបាលោក Vu Chi Cong បានអះអាងថា​ទំនាក់​ទំនងសាមគ្គីភាពជាប្រពៃណី ចំណងមិត្តភាពជាភាតរៈនិងកិច្ច​សហប្រតិបត្តិ​ការ
លើគ្រប់វិស័យរវាងវៀតណាមនិងគុយបាក្នុងអំឡុងជាងពាក់កណ្ដាលសត្សវត្ស
កន្លងមកកំពុងបានអភិវឌ្ឍន៍យ៉ាងល្អប្រសើរនិងអះអាងថា ​វៀតណាមបន្តធ្វើអស់​ពីកំលាំងកាយចិត្តដើម្បីរក្សាទំនាក់ទំនងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ