សកម្មភាពសាកសួរសុខទុក្ខ ជូនពរបុណ្យតេតប្រពៃណីឆ្នាំ២០២០នៅផ្ទះរន្ទា DK 1 និងស្រុកកោះ Con Dao

(VOVWORLD) - នាព្រឹកថ្ងៃទី៩ខែមករានៅទីក្រុង Vung Tau ភាគខាងត្បូងវៀតណាម នាវាលេខ KN 261 ដែលដឹកក្រុមការងារទៅសាកសួរសុខទុក្ខ ជូនពរ បុណ្យតេតប្រពៃណីឆ្នាំ២០២០ ចំពោះកម្មាភិបាល យុទ្ធជននៅផ្ទះរន្ទា DK 1 កងទ័ពនិងប្រជាជននៅស្រុកកោះ Con Dao បានបិទបញ្ចប់ដំណើរទស្សនៈ កិច្ចរយៈពេល១២ថ្ងៃ។

ចូលរួមក្រុមការងារមានតំណាងបណ្ដាស្ថាប័នសេនាធិការ នយោបាយ ភ័ស្តុភា បច្ចេកទេសនៃបញ្ជាការដ្ឋានតំបន់ ២ កងទ័ពជើងទឹក រួមជាមួយអ្នក កាសែតមកពីស្ថាប័នសារព័ត៌មានពីមជ្ឈឹមចុះនៅមូលដ្ឋាន។ លោកវរ សេនីយ៍ឯក Nguyen Xuan Lai ស្នងការនយោបាយរងនៃកងពលតូច តំបន់ ២កងទ័ពជើងទឹក និងជាប្រធានក្រុមការងារលេខ១ បានវាយតម្លៃចំពោះ លទ្ធផលនៃដំណើរទស្សនកិច្ចយ៉ាងដូច្នេះថា៖

        “ទោះបីជាជួបប្រទះនឹងអាកាសធាតុមិនសូវងាយស្រួលក្ដី ប៉ុន្តែក្រុម ការងារបានជូនមនោ សញ្ចេតនាដ៏កក់ក្ដៅពីគោក ក៏ដូចជាអំណោយរបស់ ជនរួមជាតិ យុទ្ធជនទូទាំងប្រទេស មកដល់កម្មាភិបាលនិងយុទ្ធជនទាំងអស់ នៅផ្ទះរន្ទា DK 1។ នេះពិតជាការលើកទឹកចិត្តខាងស្មារតីដ៏ធំធេងចំពោះ បណ្ដាកម្មាភិបាល យុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅតំបន់កោះសមុទ្រ ព្រមប្រទល់របស់មាតុភូមិ។ ដំណើរទស្សនកិច្ចរបស់ក្រុមការងារបាន សម្រេចយ៉ាងល្អប្រសើរ ហើយធានាសុវត្ថិភាពជាដាច់ខាត”។

        ក្នុងដំណើរទស្សនកិច្ចលើកនេះ ក្រុមការងារបានប្រគល់អំណោយតេត របស់ប្រធានរដ្ឋ ក្រសួងការពារប្រទេស បញ្ជាការដ្ឋានកងទ័ពជើងទឹក ស្ថាប័ននិងខេត្តក្រុងនានា ជូនដល់កម្មាភិបាល យុទ្ធជនដែលកំពុងបំពេញ ភារកិច្ចនៅតំបន់ខ្ពង់រាបបាតសមុទ្រភាគខាងត្បូងរបស់មាតុប្រទេសក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណី២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ