សកម្មភាពសាកសួរសុខទុក្ខក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៧០ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី

(VOVWORLD) -នាព្រឹកថ្ងៃទី ៥ កក្ដដា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានទទួលជួបជាមួយគណៈប្រតិភូអ្នកមានគុណូបការៈខេត្ត  Thai Binh
សកម្មភាពសាកសួរសុខទុក្ខក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៧០ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី - ảnh 1សកម្មភាពសាកសួរសុខទុក្ខក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៧០ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី 

   នាព្រឹកថ្ងៃទី ៥ កក្ដដា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានទទួលជួបជាមួយគណៈប្រតិភូអ្នកមានគុណូបការៈខេត្ត  Thai Binh ក្នុងឱកាសគណៈប្រតិភូអញ្ជើញមកទស្សនាទីក្រុងហាណូយ និងចូលប្រាង្គតំកល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ នៅទីនេះ លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋកំពុងខិតខំប្រឹងប្រែងសម្រេចរួចរាល់នូវគោលនយោបាយដើម្បីថែទាំល្អថែមទៀតចំពោះអ្នកមានគុណូបការៈ ព្រមទាំងសុំឲ្យអ្នកមានគុណូបការៈរបស់ខេត្ត Thai Binh បន្តសាមគ្គីភាព ហើយក្លាយទៅជាគំរូឆ្នើម អប់រំកូនចៅសិក្សារៀនសូត្រ ធ្វើពលកម្មល្អថែមទៀតដើម្បីរួមចំណែកកសាងស្រុកកំណើត ប្រទេសជាតិឲ្យកាន់តែសំបូររុងរឿង។

     ក៏នាថ្ងៃទី ៥ កក្ដដាដដែល នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម លោក  Do Ba Ty បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូតំណាងគណៈកម្មការទំនាក់ទំនងប្រពៃណីវីរជនទីក្រុង Hai Phong។ នៅទីនេះ លោក Do Ba Ty បានស្នើឲ្យគណៈកម្មការទំនាក់ទំនងប្រពៃណីវីរជនទីក្រុង Hai Phong គប្បីបន្តយកចិត្តទុកដាក់ថែមទៀតចំពោះកិច្ចការតបស្នងសងគុណ រួមចំណែកជំរុញខ្លាំងចលនាប្រជាជនទាំងមូលចូលរួមថែទាំអ្នកមានគុណូបការៈ ហើយជា
និច្ចកាលធ្វើជាគំរូសម្រាប់ជំនាន់ក្រោយៗ រួមចំណែកកសាងទីក្រុងHai Phong កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ