សកម្មភាពសាកសួរសុខទុក្ខប្រជាជននៅតំបន់ទី ៥ កងទ័ពជើងទឹកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៤

សកម្មភាពសាកសួរសុខទុក្ខប្រជាជននៅតំបន់ទី ៥ កងទ័ពជើងទឹកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៤ - ảnh 1
ក្រុមការងារបណ្ដាខេត្តនៅតំបន់ Nam Bo ខាងលិចបានចាប់ផ្តើម
ដំណើរសាកសួរសុខទុក្ខកម្មាភិបាលយុទ្ធជននិងប្រជាជន នៅកោះនានាចំណុះយោធភូមិភាគទី ៥ កងទ័ពជើងទឹកក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ឆ្នាំមមីឆស័ក ២០១៤។ (Image: Vietnam+)

(VOVworld) – នាព្រឹកថ្ងៃទី ១០ មករា ក្រុមការងារបណ្ដាខេត្តនៅតំបន់ Nam Bo ខាងលិចបានចាប់ផ្តើមដំណើរសាកសួរសុខទុក្ខកម្មាភិបាលយុទ្ធជននិងប្រជាជន នៅកោះនានាចំណុះយោធភូមិភាគទី ៥ កងទ័ពជើងទឹកក្នុងឱកាសពិធីបុណ្យ
ចូលឆ្នាំថ្មី ឆ្នាំមមីឆស័ក ២០១៤។ ក្រុមការងារនឹងទៅសាកសួរសុខទុក្ខនិងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីបញ្ជាការដ្ឋានយោធភូមិភាគទី ៥ កងទ័ពជើងទឹកនិង
បណ្ដា ស្ថាប័នអង្គភាពប្រចាំនៅកោះ Phu Quoc កោះ Tho Chu និងកោះ Nam Du
ជាដើម។ នេះគឺជាសកម្មភាពប្រចាំឆ្នាំរបស់គណៈកម្មាធិការប្រជាជននៃបណ្ដា
 ខេត្តនៅតំបន់ Nam Bo ខាងលិចដែលសម្តែងការយកចិត្តទុកដាក់របស់បក្សរដ្ឋ ចំពោះកម្មាភិបាលយុទ្ធជននិងប្រជាជននៅយោធភូមិភាគទី ៥ ដើម្បីលើកទឹកចិត្ត យុទ្ធជនប្តេជ្ញាចិត្តការពារអធិបតេយ្យភាពនិងបូរណភាពដែនដីវៀតណាម។ ដំណើរទស្សនកិច្ចនេះនឹងបញ្ចប់នាថ្ងៃទី ១៦ មករា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ