សកម្មភាពអំណរស្វាគមន៍ឆ្នាំថ្មីលើទូទាំងប្រទេស

(VOVWORLD) - ចំណុចលេចធ្លោបំផុតនៃការសម្តែងគឺរូបភាពនៃនាគរាជវង្ស Ly ដែលតំណាងឱ្យគុណសម្បត្តិដ៏ថ្លៃថ្លា ប្រាជ្ញា និងភាពវៃឆ្លាត ហើយក៏ជានិមិត្តសញ្ញាដ៏ពិសិដ្ឋដែលផ្សាភ្ជាប់ជាមួយប្រជាជាតិវៀតណាមផងដែរ។ 
សកម្មភាពអំណរស្វាគមន៍ឆ្នាំថ្មីលើទូទាំងប្រទេស - ảnh 1ការសម្តែង "មួយថ្ងៃនៃរដ្ឋធានី - ប្រវត្តិសាស្រ្តមួយពាន់ឆ្នាំ" ត្រូវបានបង្កើតឡើងដោយយន្តហោះគ្មានមនុស្សបើកចំនួន ២០២៤ គ្រឿង  (រូបថត៖ nhadautu.vn)

នៅរដ្ឋធានីហាណូយ ការសម្តែងពន្លឺសិល្បៈជាមួយយន្តហោះគ្មានមនុស្ស បើកចំនួន ២០២៤គ្រឿង បានប្រព្រឹត្តទៅនាថ្ងៃទី ៩ ខែកុម្ភៈ ជារាត្រីឆ្លងឆ្នាំថ្មី  ដោយមានប្រធានបទ "មួយថ្ងៃនៃរដ្ឋធានី - ប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ" នាំមកនូវភាពសប្បាយរីករាយសម្រាប់ប្រជាជនគ្រប់រូប។ យន្តហោះគ្មានមនុស្សបើកចម្រុះពណ៌ចំនួន ២០២៤គ្រឿង បង្កើតរូបភាពដ៏ស្រស់ស្អាតបំផុតនៃថាំងឡុង - ហាណូយ។ ចំណុចលេចធ្លោបំផុតនៃការសម្តែងគឺរូបភាពនៃនាគរាជវង្ស Ly ដែលតំណាងឱ្យគុណសម្បត្តិដ៏ថ្លៃថ្លា ប្រាជ្ញា និងភាពវៃឆ្លាត ហើយក៏ជានិមិត្តសញ្ញាដ៏ពិសិដ្ឋដែលផ្សាភ្ជាប់ជាមួយប្រជាជាតិវៀតណាមផងដែរ។ លោកស្រី Nguyen Thanh Huong រស់នៅទីក្រុងហាណូយបានចែករំលែកនូវអារម្មណ៍ថា៖ “ខ្ញុំសប្បាយនិងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងណាស់ កម្មវិធីនេះមានអត្ថន័យអស្ចារ្យមិនទែន។ ខ្ញុំក៏មិននឹកស្មានថា ការសម្តែងគួរជាទីចាប់អារម្មណ៍បែបនេះ។ ពិតជាត្រូវទស្សនាការផ្សាយបន្តផ្ទាល់ដើម្បីមើលភាពអស្ចារ្យនៃការសម្តែងនេះ។ យើងក៏ឃើញការវិនិយោគដ៏ធំរបស់រដ្ឋធានីក្នុងការនាំយកកម្មវិធីដ៏មានអត្ថន័យដល់ប្រជាជនផងដែរ។ អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺរូបភាពនាគហោះអមដោយពាក្យថា សួស្ដីឆ្នាំថ្មី ដែលមានអត្ថន័យយ៉ាងខ្លាំងនាំឱ្យមនុស្សរីករាយនិងអំណរឆ្នាំថ្មីប្រកបដោយសេចក្តីសុខចម្រុងចម្រើន”។

នៅទីក្រុង Ca Mau ក្នុងរាត្រីឆ្លងឆ្នាំថ្មី ប្រជាជននៅតំបន់ភាគខាងត្បូងនៃប្រទេសមានភាពរំភើបរីករាយនៅពេលដែលមានទីតាំងចំនួន ៤ កន្លែងបានបាញ់កាំជ្រួច និងរីករាយជាមួយកម្មវិធីសិល្បៈដើម្បីអបអរបក្ស អបអរនិទាឃៈរដូវ ឆ្នាំរោងឆស័ក ២០២៤។

នៅវេលាម៉ោង ១២ យប់មិញ - រាត្រីឆ្លងឆ្នាំថ្មី ទីក្រុងហូជីមិញបានបាញ់កាំជ្រួចនៅទីតាំងចំនួន ១១ កន្លែង។  ស្វាគមន៍ឆ្នាំថ្មី ឆ្នាំរោង ឆស័ក ប្រជាជនរំពឹងថា នឹងមានឆ្នាំរុងរឿង ជាពិសេសនៅតំបន់ដែលវៀតណាមមានប្រៀបខ្លាំងសម្រាប់ការនាំចេញនាពេលថ្មីៗនេះ។ ប្រជាពលរដ្ឋចង់ឱ្យសេដ្ឋកិច្ចប្រទេសជាតិបន្តអភិវឌ្ឍន៍ទៅមុខ ជីវភាពប្រជាជនមានភាពរីកចម្រើន និងសុភមង្គល អាជីវកម្មមានសណ្តាប់ធ្នាប់ច្រើន ហើយកម្មករមានការងារធ្វើមានស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ