សកម្មភាពអបអរសាទរខួបលើកទី ១៣៣ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ នៅក្រៅប្រទេស

(VOVWORLD) - អបអរសាទរខួបលើកទី ១៣៣ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០-១៩ ឧសភា ២០២៣) នាថ្ងៃទី ២០ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅហូឡង់ បានសម្របសម្រួលជាមួយសមាគម វៀតណាមប្រចាំនៅហូឡង់ ដើម្បីរៀបចំសកម្មភាពរំលឹកដល់លោកប្រធានហូជីមិញ  នៅក្នុងបរិវេណនៃស្ថានទូត។ 
សកម្មភាពអបអរសាទរខួបលើកទី ១៣៣ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ នៅក្រៅប្រទេស - ảnh 1ស្ថានទូតវៀតណាមប្រចាំនៅហូឡង់បានសម្របសម្រួលជាមួយសមាគមវៀតណាមនៅហូឡង់រៀបចំសកម្មភាពរំលឹកខួបលើកទី ១៣៣ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញនៅបរិវេណស្ថានទូត (រូបថត៖ VOV)

ក្រោយពិធីអុជធូប ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសហូឡង់ លោក Pham Viet Anh បានឧទ្ទេសនាមអំពីបរិវេណសម្រាប់រំលឹកដល់លោកប្រធាន ហូជីមិញនៅស្ថានទូត។ លោកឯកអគ្គរដ្ឋទូត Pham Viet Anh ក៏បានឧទ្ទេសនាមដល់ សហគមន៍វៀតណាមនៅប្រទេសហូឡង់ អំពីផលិតករភាពយន្តឯកសារហូឡង់ Joris Ivens។ លោកគឺជាសិល្បករដ៏ល្បីឈ្មោះ នៃសតវត្សទី ២០ ដែលបានផលិតភាពយន្តឯកសារចំនួន ៤ ឈុត នៅវៀតណាមក្នុងអំឡុងឆ្នាំ ១៩៦៤ - ១៩៧០។ ស្នាដៃទាំងអស់នេះសុទ្ធតែបានទទួលពានរង្វាន់អន្តរជាតិធំៗផងដែរ។

សកម្មភាពអបអរសាទរខួបលើកទី ១៣៣ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ នៅក្រៅប្រទេស - ảnh 2ពិធីមីទ្ទីងរំលឹកខួបកំណើតលោកប្រធានហូជីមិញនៅស្ថានទូតវៀតណាមប្រចាំនៅបង់ក្លាដែស (រូបថត៖ VOV)

មុននោះ នាថ្ងៃទី ១៩ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅបង់ក្លាដែស រួមជាមួយគណៈកម្មាធិការទំនាក់ទំនងសហគមន៍វៀតណាមប្រចាំនៅបង់ក្លាដែសបានបើកពិធីអបអរសាទរខួបលើកទី ១៣៣ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ។ អញ្ជើញចូលរួមក្នុងពិធីនេះ មានបុគ្គលិកនៃស្ថានទូត និងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសបង់ក្លាដែស។ ក្នុងពិធីដែលធ្វើឡើងនៅស្ថានទូត គណៈប្រតិភូបានទស្សនាភាពយន្តឯកសារចំនួនពីរគឺ “ហូជីមិញ - ឆាយាល័ក្សនៃមនុស្សម្នាក់” និង “ហូជីមិញ - មនោគមវិជ្ជាកិច្ចការបរទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ