សាកលវិទ្យាល័យ Da Nang កែច្នៃម៉ាស៊ីនវាស់សីតុណ្ហភាពរាងកាយពីចម្ងាយ

(VOVWORLD) - ដើម្បីជួយបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ Da nang បានបង្កើតប្រព័ន្ធវាស់សីតុណ្ហភាពរាងកាយពីចម្ងាយ។
សាកលវិទ្យាល័យ Da Nang កែច្នៃម៉ាស៊ីនវាស់សីតុណ្ហភាពរាងកាយពីចម្ងាយ - ảnh 1 ប្រព័ន្ធវាស់សីតុណ្ហភាពរាងកាយពីចម្ងាយ (រូបថត៖ dangcongsan.vn)

ប្រព័ន្ធនេះមិនត្រឹមតែមានអត្ថប្រយោជន៍ក្នុងការធានាចម្ងាយសុវត្ថិភាពសម្រាប់បុគ្គលិកសុខាភិបាលនៅពេលពេលដែលធ្វើការប៉ុណ្ណោះទេថែមទាំងមានតម្លៃសមរម្យជាងម៉ាស៊ីនវាស់សីតុណ្ហភាពរាងកាយនៅលើទីផ្សារទៀតផង។

លោកសាស្រ្តាចារ្យ - បណ្ឌិតវិទ្យាសាស្ត្រ Bui Van Ga អតីតអនុរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមបានមានប្រសាសន៍ថា៖ «គោលការណ៍របស់ក្រុមអ្នកស្រាវជ្រាវគឺដើម្បីផ្សព្វផ្សាយបច្ចេកវិទ្យាផ្តល់ជូនសហគមន៍នូវមធ្យោបាយ ដែលយើងអាចបង្ការការរីករាលដាលនៃជំងឺ Covid-19 ។ ហេតុដូច្នេះយើងត្រៀមខ្លួនជាស្រេចក្នុងការផ្ទេរបច្ចេកវិទ្យាទៅឲ្យអ្នកណា ដែលមានលទ្ធភាពក្នុងការកែច្នៃនិងផលិតបាន»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ