សាកសួរសុខទុក្ខក្រុមគ្រួសារវៀតណាមនៅកម្ពុជាដែលរងការខូចខាតដោយអគ្គិភ័យបណ្ដាលឡើង

(VOVWORLD) - នាថ្ងៃទី១១ កក្កដា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមលោក Tran Thanh Man បានផ្ញើរសារទូរលេខសាកសួរសុខទុក្ខជូនចំពោះ សមាគមន៍ខ្មែរ-វៀតណាមនៅកម្ពុជា ក៏ដូចជាបណ្ដាគ្រួសារជនវៀតណាមនៅ កម្ពុជាដែលរងការខូចខាតដោយអគ្គិភ័យបណ្ដាលឡើង។
សាកសួរសុខទុក្ខក្រុមគ្រួសារវៀតណាមនៅកម្ពុជាដែលរងការខូចខាតដោយអគ្គិភ័យបណ្ដាលឡើង - ảnh 1 កន្លែងកើតហេតុនៃគ្រោះអគ្គិភ័យនេះ (រូបថត៖ TTXVN)

ក្នុងសារទូរលេខ លោក Tran Thanh Man បានសម្ដែងការអាណិតអាសូរដ៏ជ្រាលជ្រៅចំពោះ គ្រួសារជនវៀតណាមនៅកម្ពុជានិងគ្រួសារជនកម្ពុជា ដែលកំពុងរងផលវិបាក យ៉ាងធ្ងន់ធ្ងរដោយអគ្គិភ័យបណ្ដាលឡើង។ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមក៏ បានបញ្ជូនតាមរយៈស្ថានទូតវៀតណាមប្រចាំកម្ពុជាកញ្ចប់ប្រាក់ឧបត្ថម្ភចំនួន១ពាន់៤រយលានដុងជូនចំពោះគ្រួសារចំនួន៧០គ្រួដែលខូចផ្ទះទាំងស្រុង។

        គ្រោះអគ្គិភ័យដែលកើតមានឡើងនៅខ័ណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃ ទី១០ កក្កដា បានដុតផ្លាញផ្ទះនិងទ្រព្យសម្បត្តិទាំងស្រុងរបស់ក្រុមគ្រួសាររាប់សិប គ្រួ ក្នុងនោះសឹងតែទាំងអស់ជាគ្រួសារជនវៀតណាមដែលកំពុងរស់នៅកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ