សង្រ្គាមនៅស៊ីរីបានប្រែប្រួលទៅជាទម្រង់ថ្មី

(VOVWORLD) - នាថ្ងៃទី ១០ ខែមីនា ប្រធានាធិបតីស៊ីរី លោក Bashar Al Assad បានឲ្យដឹងថា ប្រទេសនេះកំពុងទទួលរងនូវការហ៊ុំព័ទ្ធសេដ្ឋកិច្ច ក្នុងបរិបទដែលរដ្ឋអំណាច  Damascus ត្រូវប្រឈមមុខនឹងបទដាក់ទណ្ឌកម្ម អស់រយៈពេល ៨ ឆ្នាំមកហើយ។
សង្រ្គាមនៅស៊ីរីបានប្រែប្រួលទៅជាទម្រង់ថ្មី - ảnh 1 ប្រធានាធិបតីស៊ីរី លោក Bashar Al Assad (រូបថតៈ TTXVN)

សេចក្តីប្រកាសនេះ ត្រូវបានប្រធានាធិបតីស៊ីរី លោក Bashar Al Assad លើកឡើងក្នុងក្របខ័ណ្ឌនៃជំនួបជាមួយឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Chen Xiaodong នៅក្នុងទីក្រុង Damascus។  ប្រធានាធិបតីស៊ីរី លោក Bashar Al Assad បានចាត់ទុកថា សង្គ្រាមនៅស៊ីរីត្រូវបានផ្លាស់ប្តូរទៅជាទម្រង់ថ្មីមួយនៃសង្គ្រាមសេដ្ឋកិច្ចនិងការហ៊ុំព័ទ្ធ។ ឧបករណ៍នយោបាយអន្តរជាតិបានផ្លាស់ប្តូរ។ ជំនួសឱ្យការសន្ទនានោះ កងកម្លាំងបរទេសបានប្រើវិធីសាស្រ្តអភិក្រមផ្សេងៗ ដែលរួមមានការធ្វើពហិការ ការដកហូតឯកអគ្គរដ្ឋទូត ការហ៊ុំព័ទ្ធសេដ្ឋកិច្ចនិងការប្រើប្រាស់ភេរវកម្ម។ ប្រធានាធិបតីស៊ីរីរូបនេះ ក៏បានពិពណ៌នាថា កងកម្លាំងប្រឆាំងនិងកងកម្លាំងអ៊ីស្លាមជ្រុលនិយមជាភេរវជនផងដែរ។

សូមគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប (EU) បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ចំពោះមន្រ្តីស៊ីរីច្រើនរូប ចាប់តាំងពីជម្លោះផ្ទុះឡើងនៅក្នុងប្រទេសនេះកាលពីឆ្នាំ២០១១។ ប្រទេសជាច្រើនបានសម្រេចចិត្តបិទស្ថានទូតនៅទីក្រុង Damascus ខណៈពេលដែលប្រទេសមួយចំនួនទៀត បានបង្រួញវត្តមានរបស់ពួកគេនៅក្នុងប្រទេសស៊ីរី។ ទន្ទឹមជាមួយគ្នានោះ សហព័ន្ធអារ៉ាប់ (AL) ក៏បានពន្យារពេលសមាជិកភាពរបស់ស៊ីរីផងដែរចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០១១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ