សឹង្ហបុរីស្នើរជ្រើសរើសអ្នកនាំពាក្យរបស់អាស៊ាន

សឹង្ហបុរីស្នើរជ្រើសរើសអ្នកនាំពាក្យរបស់អាស៊ាន - ảnh 1
សឹង្ហបុរីស្នើរជ្រើសរើសអ្នកនាំពាក្យរបស់អាស៊ាន (Image: VNA)


(VOVworld) – នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Long បានស្នើរទីប្រឹក្សារដ្ឋ
និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោកស្រី​  Aung San Suu Kyi ធ្វើជាអ្នកនាំ
ពាក្យររបស់ អាស៊ាន។ អ្នកនាំពាក្យខុទ្ទកាល័យប្រធានាធិបតីមីយ៉ាន់ម៉ាបានឲ្យ
ដឹងថា៖ ការលើកសំណើរ ពោលខាងលើត្រូវបាននាំចេញក្នុងជំនួបរបស់នាយក
រដ្ឋម​ន្ត្រីសឹង្ហបុរី លោក Lee Hsien Long ជាមួយលោកស្រី Aung San Suu Kyi នៅ
រដ្ឋធានី Nay Pyi Taw របស់មីយ៉ាន់ម៉ា នាថ្ងៃទី​៧ មិថុនា។ ឆ្លើយតបនឹងសំណើរ
ពោលខាងលើ អ្នកនយោបាយមីយ៉ាន់ម៉ាបានឲ្យដឹងថា៖ លោកស្រីនឹងធ្វើអស់ពី
កំលាំងកាយចិត្តរបស់ខ្លួនដើម្បីរួមចំណែកសំរាប់ទំនាក់ទំនងរបស់ អាស៊ានជា
មួយសហគមន៍អន្តរជាតិ។ នាយករដ្ឋមន្ត្រី Lee Hsien Long កំពុងបំពេញ
ទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៧ មិថុនា តាម
សេចក្តីអញ្ជើញរបស់ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក U Htin Kyaw៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ