សឹង្ហបុរី៖អតីតនាយករដ្ឋមន្រ្តីលោក Lee Kuan Yew ទទួលមរណភាព

(VOVworld) - តាមសេចក្ដីប្រកាសរបស់ការិយាល័យនាយករដ្ឋមន្ត្រីសឹង្ហបុរីថា អតីត នាយករដ្ឋមន្រ្តីលោក Lee Kuan Yew បានទទួលមរណភាព នៅវេលាម៉ោង៣និង១៨
នាទី ព្រឹកព្រលឹមថ្ងៃទី២៣ មិនា ក្នុងជន្មាយុ៩១ឆ្នាំ។ ការិយាល័យនាយករដ្ឋមន្រ្តី
សឹង្ហបុរីបានឲ្យដឹងថា ពិធីកាន់ទុក្ខជាតិរបស់លោក Lee Kuan Yew នឹងបានរៀបចំ
ឡើងនាម៉ោង១៤ថ្ងៃទី២៩ មិនា តាមម៉ោងតំបន់ (ពោលគឺ ម៉ោង១៣នៅវៀតណាម)
នៅមជ្ឈមណ្ឌលវប្បធម៌​ សាកលវិទ្យាល័យជាតិសឹង្ហបុរី។
សឹង្ហបុរី៖អតីតនាយករដ្ឋមន្រ្តីលោក Lee Kuan Yew ទទួលមរណភាព - ảnh 1
អតីតនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Kuan Yew (រូបថត៖AP)

ដើម្បីគោរពវិញ្ញាណក្ខ័ន្ទលោកនាយករដ្ឋមន្តី្រដំបូងរបស់សឹង្ហបុរី អគាររដ្ឋាភិបាល ទាំងឡាយនឹងព្យួរទង់ជាតិពាក់កណ្ដាលក្នុងអំឡុងពេលប្រព្រឹត្តទៅពិធីកាន់ទុក្ខ
ជាតិ ចាប់ពីថ្ងៃទី២៣ដល់ដំណាច់ថ្ងៃទី២៩ មិនា។
លោក Lee Kuan Yew ជានាយករដ្ឋមន្រ្តីដំបូងរបស់សឹង្ហបុរី និងជាឪពុករបស់នាយក
រដ្ឋមន្ត្រីកំពុងកាន់អំណាចលោក Lee Hsien Loong។លោកត្រូវបានចាត់ទុកជាជន១
រូបមានគុណូបការៈដ៏ធំធេងក្នុងការនាំសឹង្ហបុរីក្លាយទៅជាខឿនសេដ្ឋកិច្ច១ក្នុង
ចំណោមខឿនសេដ្ឋកិច្ចសម្បូរសប្បាយបំផុតនៅទ្វីបអាស៊ីក្នុងរយៈពេល៣ទស្ស
វត្ស។ លោក Lee Kuan Yew កាន់ដំណែងនាយករដ្ឋមន្រ្តីសឹង្ហបុរីកាលពីឆ្នាំ១៩៥៩
ដល់ ឆ្នាំ១៩៩០ និងត្រូវបានចាត់ទុកជាជនមានឥទ្ធិពលនយោបាយដ៏ធំសម្បើម
នៅប្រទេស នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ