សេចក្ដីសម្រេចចិត្តអំពីការសួរដេញដោលនិងឆ្លើយការ​សួរដេញដោលនៅសម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាម

          នាថ្ងៃទី ៥ ធ្នូ ខុទ្ទកាល័យ រដ្ឋសភាវៀតណាម បានប្រកាសជា​សាធារណះ 
សេចក្ដីសម្រេច ចិត្តអំពីការសួរដេញដោល និងឆ្លើយការ​សួរដេញដោល  នៅ
សម័យ ប្រជុំ លើកទី ៤ រដ្ឋសភាវៀតណាម នីតិកាលទី ​១៣។ ​តាមនោះ រដ្ឋសភា
បាន ស្នើ រដ្ឋមន្ត្រី ក្រសួងឧស្សាហ ​ពាណិជ្ជកម្មបន្ត​មាន​រាល់ដំណោះស្រាយព្រមៗ គ្នា ដើម្បីដោះស្រាយការលំបាក ជំរុញខ្លាំង​ផលិតកម្ម បើកទូលាយទីផ្សារ នៅក្នុង
និង ក្រៅប្រទេស លើកទឹកចិត្តប្រើ​ប្រាស់ទំនិញក្នុងប្រទេស…ជាដើម។ រដ្ឋមន្ត្រី ក្រសួង សំណង់ប្រមូលផ្តុំ ដោះស្រាយស្ថានភាពជាប់គាំងស្ទះរបស់ទីផ្សារអចលន
វត្ថុ បញ្ហាដីទំនេរ មានផែនការដោះស្រាយបញ្ហាផ្ទះស្នាក់នៅសង្គម …។ល។ 
ទេសាភិបាល​ធនាគារជាតិវៀតណាម ប្រមូលផ្តុំ បញ្ជាណែនាំគោលនយោបាយ
រូបីយវត្ថុ  ដើម្បីបង្កការផ្លាស់ប្តូរសកម្ម ក្នុងការរៀបចំឡើងវិញរចនាសម្ព័ន្ធធនាគារ ​បណ្ដាអង្គការឥណទាន ក្នុងឆ្នាំ ២០១៣។ រដ្ឋមន្ត្រី ក្រសួងសុខាភិបាលត្រូវ​អនុវត្ត រាល់ដំណោះស្រាយព្រមៗគ្នា លើកកំពស់គុណភាពការពិនិត្យ ​ព្យាបាលជំងឺ  បង្កើនការគ្រប់គ្រងថ្នាំ តំលៃថ្នាំ ​…។ល៕ 

សេចក្ដីសម្រេចចិត្តអំពីការសួរដេញដោលនិងឆ្លើយការ​សួរដេញដោលនៅសម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាម  - ảnh 1
 សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាម (internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ