សេចក្តីជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ របស់លោកប្រធានរដ្ឋ

(VOVWORLD) - បងប្អូនជនរួមជាតិ សមមិត្តនិងយុទ្ធជននៅទូទាំងប្រទេសជាទីមេត្រី! ពេលវេលានៃឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីដ៏ពិសិដ្ឋបានចាប់ផ្តើម និទាឃរដូវថ្មី ឆ្នាំជូត ទោស័ក ២០២០ កំពុងមកដល់ទូទាំងប្រទេសជាទីស្រឡាញ់របស់យើងហើយ។ 
សេចក្តីជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ របស់លោកប្រធានរដ្ឋ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong  

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ខ្ញុំសូមផ្ញើសេចក្តីស្រឡាញ់រាប់អាន និងសេចក្តីជូនពរឆ្នាំថ្មីដ៏ល្អប្រសើរបំផុត ជូនដល់ជនរួមជាតិ សមមិត្ត យុទ្ធជនទូទាំងប្រទេស និងសហគមន៍ជនវៀតណាមនៅឯបរទេស។ ខ្ញុំក៏សូមផ្ញើជូនមិត្តភក្តិគ្រប់ទិសទី ប្រជាជនទូទាំងពិភពលោក សេចក្តីជូនពរ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាព។ យើងទើបបានឆ្លងកាត់ឆ្នាំ កុរ ឯកស័ក ២០១៩ ដែលពោរពេញទៅដោយព្រឹត្តិការណ៍ជាច្រើន។ ប្រទេសយើងសម្រេចបានសមិទ្ធិដ៏ធំធេងនិងសំខាន់ៗ លើគ្រប់វិស័យ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនក៏ដូចជានាំមកនូវមេរៀនថ្លៃថ្លាជាច្រើន។ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ខ្ញុំសូមកោតសរសើរនិងសូមថ្លែងអំណរគុណ ចំពោះជនរួមជាតិ សមមិត្តនិងយុទ្ធជន ទូទំាងប្រទេស ជូនចំពោះរាល់លទ្ធផល ស្នាដៃនិងការរួមចំណែកដ៏ធំធេងទាំងអស់នោះ។ ឈានចូលឆ្នាំជូត ទោស័ក ២០២០ ដែលជាឆ្នាំពោរពេញទៅដោយព្រឹត្តិការណ៍សំខាន់ៗ របស់បក្ស និងរដ្ឋ និងជាឆ្នាំដែលអនុវត្តន៍មហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ដើម្បីឆ្ពោះទៅមហាសន្និបាតទូទាំងប្រទេសលើកទី១៣របស់បក្ស ដោយមានការប្តេជ្ញាខ្ពស់ ជាមួយនឹងជំនឿថ្មី បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល នឹងបន្តពង្រីកប្រពៃណីសាមគ្គីភាព ឯកភាព ជំនះពុះពាររាល់ការសាកល្បង មានសកម្មភាពយ៉ាងមឹងមាត់ ដើម្បីអនុវត្តប្រកបដោយជោគជ័យ រាល់គោលដៅភារកិច្ចដែលបានដាក់ចេញ បង្កើតកម្លាំងចលករ ដើម្បីជំរុញប្រទេសជាតិ អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងនិរន្តរភាពក្នុងដំណាក់កាលខាងមុខ។

សូមជូនពរក្រុមគ្រួសារវៀតណាមទាំងអស់ ប្រជាជនវៀតណាមគ្រប់រូប ឆ្នាំថ្មី សូមមានសុខភាពល្អបរិបូណ៍ សេចក្តីសប្បាយរីករាយ សុភមង្គលនិងជោគជ័យគ្រប់ប្រការ ។ អំណរនិទាឃរដូវថ្មី ជ័យជម្នះថ្មី ហើយរៀនតាមកំណាព្យរបស់លោកប្រធានហូជីមិញ ខ្ញុំសូមសូត្រថា៖

ឆ្នាំកន្លងមកសម្រេចបានជ័យជំនះដ៏ត្រចះត្រចង់

ឆ្នាំនេះ ប្រទេសជាតិសម្រេចបានជ័យជម្នះធំធេងជាងទៀត

សន្តិភាព សុភមង្គល កក់ក្តៅពោពេញ

ល្បីល្បាញ កេរ្ត៍ឈ្មោះទឹកដីមាតុភូមិវៀតណាម

សូមគោរពលា!

ប្រតិកម្មទៅវិញ

ផ្សេងៗ