សេចក្តីថ្លែងការណ៍រួមរបស់វៀតណាម - ហុងគ្រីស្តីពីការបង្កើតភាពជាដៃគូដ៏ទូលំទូលាយ

(VOVWORLD) - ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី របស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban ពីថ្ងៃទី៨ដល់ថ្ងៃទី១១ខែកញ្ញា ភាគីទាំងពីរបានចេញសេច ក្តីថ្លែងការណ៍រួមវៀតណាម - ហុងគ្រី ស្តីពីការបង្កើតភាពជាដៃគូដ៏ទូលំទូលាយ។ 
សេចក្តីថ្លែងការណ៍រួមរបស់វៀតណាម - ហុងគ្រីស្តីពីការបង្កើតភាពជាដៃគូដ៏ទូលំទូលាយ - ảnh 1 អគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នៅក្នុងសន្និសិទកាសែត 

ក៏ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី លោក Viktor Orban  ជួបសវនាការជាមួយប្រធានាធិបតី លោក Janos Ader ជួបពិភាក្សាជាមួយប្រធានរដ្ឋសភា Hende Csaba និងបានចូលរួមសន្និសីទថ្នាក់នាយកនៃបណ្តាសាកលវិទ្យាល័យហុងគ្រី - វៀត ណាម ព្រមទាំងបានទៅទស្សនាទីក្រុង Szentendre ផងដែរ។

នៅក្នុងជំនួបទាំងអស់ ភាគីទាំងពីរមានបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈការបង្កើតភាពជាដៃគូដ៏ទូលំទូលាយរវាងវៀតណាមនិង ហុងគ្រី។

ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការចែករំលែកបទពិសោធ និងការពង្រឹងកិច្ច សហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម៤.០ កសិកម្មនិងឧស្សាហកម្មស្បៀងអាហារ ហិរញ្ញវត្ថុនិងពន្ធ ការគ្រប់គ្រងធនធានទឹក វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា  កិច្ចការពារធនធានធម្មជាតិនិងបរិស្ថានជាដើម។

ភាគីទាំងពីរបានព្រមព្រៀងគ្នាដើម្បីបង្កើតលក្ខខណ្ឌអនុគ្រោះ សម្រាប់ទំនិញរបស់ប្រទេសទាំងពីរអាចឈានចូលទីផ្សាររបស់គ្នា ក្នុងគោលបំណង បង្កើនការផ្លាស់ប្តូរទំនិញនិងសេវាកម្មដែលមានផលប្រយោជន៍ទៅវិញទៅមក រួមទាំងការជម្រុញឲ្យ ចុះហត្ថលេខានិងផ្តល់សច្ចាប័នយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ។

ភាគីទាំងពីរនឹងពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល កិច្ច សហប្រតិបត្តិការក្នុងវិស័យការពារជាតិ វិស័យអប់រំនិងបណ្តុះបណ្តាល រួមទាំងការផ្លាស់ប្តូរវប្បធម៌កីឡានិងទេសចរណ៍ជាដើម។

ភាគីទាំងពីរបានបញ្ជាក់ជាថ្មីម្តងទៀត ពីតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ការជម្រុញវិបុលភាពនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ រួមជាមួយគ្នានោះ បានសង្កត់ធ្ងន់លើគោលការណ៍នៃការដោះស្រាយជម្លោះដោយសន្តិវិធី មិនប្រើប្រាស់កម្លាំងឬការគំរាមកំហែងប្រើប្រាស់កម្លាំង ដោយឈរលើមូលដ្ឋានបណ្តាគោលការណ៍នៃច្បាប់អន្តរជាតិ និងធម្មនុញ្ញនៃអង្គការ សហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ