សេចក្តីថ្លែងការណ៍រួមវៀតណាម-បេឡារុសក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Tran Dai Quang

(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិ បតីបេឡេរុស លោក Alexander Lukashenko ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang បានអញ្ជើញទៅបំ ពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបេឡារុស ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨មិថុនា។ 

សេចក្តីថ្លែងការណ៍រួមវៀតណាម-បេឡារុសក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Tran Dai Quang - ảnh 1ថ្នាក់ដឹកនាំវៀតណាមនិងបេឡារុសចុះហត្ថលេខាលើសេចក្តីថ្លែងការរួម (រូបថតៈ AN NGUYÊN)

ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញជួបចរចារជាមួយប្រធានា ធិបតីបេឡេរុស លោក Alexander Lukashenko ជួបសវនាការជាមួយប្រធានបណ្ឌិត សមាជិកសភាសាធារណរដ្ឋបេឡារុស និងនាយករដ្ឋមន្ត្រីបេឡារុសផង ដែរ។ បញ្ចប់ ដំណើរទស្សនកិច្ច ថ្នាក់ដឹកនាំទាំងពីររូបបានចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ស្តែងចេញនូវទស្សនៈស្រដៀងគ្នាលើបណ្តាទំនាក់ទំនងទ្វេភាគីនិងអន្តរជាតិ អះអាង គោលមាគ៌ាមុនក៏ដូចជាក្រោយ ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីរវាង វៀតណាមជាមួយបេឡារុស។ភាគីទាំងពីរអះអាងនូវគោលបំណងបង្កើនកិច្ចសហប្រ តិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជ កម្មនិងវិស័យសេដ្ឋកិច្ចមួយចំនួនទៀត។

        ភាគីទាំងពីរអះអាងនូវទស្សនៈស្រដៀងចំពោះរាល់បញ្ហាតំបន់និងអន្តរជាតិ និងសម្តែងនូវការត្រៀមជាស្រេចរឹតបន្តឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌបណ្តាអង្គការអន្តរជាតិនិងអះអាងការសន្យាជម្រុញអនុវត្តរាល់កិច្ចព្រមព្រៀង សកលលោក ដូចជា របៀបវារៈ២០៣០ដើម្បីការអភិវឌ្ឍន៍និរន្តរភាពនិងកិច្ចព្រមព្រៀងស្តីពីបម្រែ បម្រួលអាកាសធាតុ។

        ភាគីទាំងពីរគាំទ្រការដោះស្រាយជម្លោះដែនដី ក្នុងនោះមានជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី និងមានការចូលរួមរបស់ភាគីទាក់ទិននានានិងគាំទ្ររាល់ការ ខិតខំប្រឹងប្រែងសំដៅចងក្រង់និងអនុម័តយ៉ាឆាប់ៗ ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។

        ភាគីទាំងពីរបានប្រកាសគាំទ្រគោលនយោបាយធ្វើសមាហរណកម្មអន្តរ ជាតិ សកម្មរបស់វៀតណាមនិងបេឡារុស។ភាគីវៀតណាមអះអាងថា ត្រៀមជាស្រេច គាំទ្រនូវគោលបំណងរបស់បេឡារុស ដែលពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់ វិស័យជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ភាគីបេឡារុសសម្តែងនូវការត្រៀមជា ស្រេចគាំទ្រវៀតណាមអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការមានផលប្រយោ ជន៍រួមជាមួយ ប្រទេសជាសាមជិកសហភាពសេដ្ឋកិច្ចអាស៊ីស៊ី-អឺរ៉ុបនិងសហគម ន៍បណ្តាប្រទេស ឯករាជ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ