សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី

(VOVWORLD) -ពិធីទទួលស្វាគមន៍ជាផ្លូវការនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានប្រារព្ធឡើង យ៉ាងមហោឡារិកនៅរដ្ឋធានី Caberra ប្រទេសអូស្ត្រាលីនាព្រឹកថ្ងៃទី១៥មិនា។ 

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងនាយក រដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbll បានអនុវត្តន៍ជំនួបពិភាក្សា ។ បញ្ចប់ជំនួប នេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការ បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀត ណាមជាមួយរដ្ឋាភិបាលអូស្ត្រាលី។

សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcoim Turnbull អញ្ជើញចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងអូស្ត្រាលី  

        នៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានសម្តែងសេចក្តីពេញចិត្តចំពោះការអភិវឌ្ឍ យ៉ាងខ្លាំងក្លានៃទំនាក់ទំនងវៀតណាម-អូស្ត្រាលីក្រោយរយៈពេល៤៥ឆ្នាំបង្កើតទំនាក់ ទំនងការទូតមក តាមនោះ បង្កើតបុព្វហេតុរឹងមាំសម្រាប់លើកកម្ពស់ទំនាក់ទំនងឡើង កម្រិតដៃគូយុទ្ធសាស្ត្រ។

        ដើម្បីប្រតិបត្តិទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាក់ស្តែង ភាគីទាំងពីរបានឯកភាព បង្កើតយន្តការប្រាស្រ័យទាក់ទងថ្នាក់រដ្ឋមន្ត្រីការបរទេស ការពារជាតិនិងរដ្ឋមន្ត្រីទទួល បន្ទុកសេដ្ឋកិច្ច ព្រមទាំងរក្សារាល់យន្តការសហប្រតិបត្តិការដែលមានស្រាប់។ ភាគី ទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់ជាមួយរាល់ការសាក ល្បងសន្តិសុខរួម។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានលើកកម្ពស់សារៈសំខាន់នៃកិច្ច សហប្រតិបត្តិការលើវិស័យអប់រំ ជួបប្រាស្រ័យវប្បធម៌និងការអភិវឌ្ឍទេសចរណ៍ ដោយចាត់ទុកវិស័យទាំងអស់នេះជាគ្រឹះស្ថាននៃភាពជាដៃគូយុទ្ធសាស្ត្របច្ចុប្បន្នក៏ដូច ជានាពេលអនាគត។

        ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិលើបណ្តា បញ្ហាអន្តរជាតិនិងតំបន់។ ភាគីទាំងពីរបានឯកភាពអំពីសារៈសំខាន់នៃការធានាសន្តិ ភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ក៏ដូច ជាដោះស្រាយជម្លោះដោយសន្តិវិធី ក្នុងនោះមានសន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្តី ពីច្បាប់សមុទ្រឆ្នាំ១៩៨២ គាំទ្រការសម្រេចយ៉ាងឆាប់ៗនូវក្រមប្រតិបត្តិសម្រាប់ភាគីនា នានៅសមុទ្រខាងកើត (COC) ដែលមានចរិតលក្ខណៈចាប់បង្ខំផ្នែកច្បាប់។

        បញ្ចប់ជំនួបពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខា លើសេចក្តីថ្លែង ការណ៍រួម ស្តីពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងអូស្ត្រាលី ព្រមទាំងធ្វើជាកសិណសាក្សី ពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន។ បន្ទាប់ពីពិធីចុះហត្ថលេខា នា យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងនាយករដ្ឋ មន្ត្រីអូស្ត្រាលី លោក Malcoim Turnbull បានអញ្ជើញជួបសំណេះសំណាលជាមួយ មជ្ឈដ្ឋានសារព័ត៌មានដើម្បីជូនដំណឹងអំពីលទ្ធផលល្អប្រសើរនៃជំនួបពិភាក្សានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ