សេចក្តីសម្រេចចិត្តនៃសម័យប្រជុំប្រចាំខែធ្នូឆ្នាំ២០១៣របស់រដ្ឋាភិបាលវៀតណាម

(VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ​ទើបនឹងបានចេញ
សេចក្ដី សម្រេចចិត្តអំពីសម័យប្រជុំប្រចាំខែធ្នូឆ្នាំ២០១៣​របស់រដ្ឋាភិបាលវៀតណាម។ សេចក្ដីសម្រេចចិត្តនេះបានលើកច្បាស់ថា៖​រដ្ឋាភិបាលវៀតណាមស្នើគ្រប់រដ្ឋមន្ត្រី  ប្រធានស្ថាប័នចំណុះរដ្ឋាភិបាល ​ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងទីក្រុង ចំណុះមជ្ឈឹម បន្តពង្រីក​រាល់សមិទ្ធិផលដែលទទួលបាន ជំនៈពុះពារ លើរាល់ការ លំបាកសាកល្បង ម្ចាស់ការ ប្តេជ្ញាចិត្ត ខំប្រឹងប្រែងសម្រេចផែនការឆ្នាំ ២០១៤។

សេចក្តីសម្រេចចិត្តនៃសម័យប្រជុំប្រចាំខែធ្នូឆ្នាំ២០១៣របស់រដ្ឋាភិបាលវៀតណាម - ảnh 1
សម័យប្រជុំប្រចាំខែវិច្ឆការបស់រដ្ឋាភិបាលវៀតណាម(​http://vpcp.chinhphu.vn/)

ស្ដីពីការងារបញ្ជាណែនាំរបស់រដ្ឋាភិបាល សេចក្ដីសម្រេចចិត្តនេះបានសង្កត់ធ្ងន់
ទៅលើរយៈពេលប្រមូលផ្តុំអោយការងារកសាងបែបបទនិងអនុ​វត្តកម្មវិធីការងារ។ ខុទ្ទកាល័យរដ្ឋាភិបាលទទួលយកមតិរបស់បណ្ដា​សមាជិករដ្ឋាភិបាល និងមតិផ្សេងៗ ទៀតនៅក្នុងកិច្ចប្រជុំចំពោះតំបន់​និមួយៗ សម្រេចរបាយការណ៍បូកសរុបការងារ
បញ្ជាណែ នាំក្នុងឆ្នាំ ២០១៣ និងកម្មវិធីធ្វើការឆ្នាំ ២០១៤ របស់រដ្ឋាភិបាលដើម្បីគ្រប់
ក្រសួង ស្ថាប័ន ​តំបន់លាតត្រដាងអនុវត្ត។

ស្ដីពីបណ្ដាភារកិច្ច ដំណោះស្រាយសំខាន់ៗបញ្ជាណែនាំអនុវត្តផែនការអភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គម និងគំរោងថវិការដ្ឋឆ្នាំ ២០១៤ នាយករដ្ឋមន្ត្រីបានស្នើអោយខុទ្ធកា
ល័យរដ្ឋាភិបាលត្រូវធ្វើអធិបតី រួមសហការជាមួយក្រសួង​ផែនការនិងវិនិយោគ បន្ត
ទទួលយក មតិរបស់សមាជិករដ្ឋាភិបាលនានា ​និងមតិនៅក្នុងកិច្ចប្រជុំជាមួយតំបន់
ផ្សេងៗ  សុក្រិដ្ឋសេចក្ដីសម្រេចចិត្ត ​ដើម្បីនាយករដ្ឋមន្ត្រី​រដ្ឋាភិបាលចេញ សេចក្ដី
សម្រេច ចិត្ត ស្ដីពីបណ្ដា​ភារកិច្ច ​ដំណោះស្រាយស្នូលស្ដីពីការបញ្ជាណែនាំអនុវត្ត
ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និងគំរោងថវិការដ្ឋឆ្នាំ ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ