សេចក្តីសម្រេចចិត្តលេខ២៦ស្តីអំពីវិស័យកសិកម្ម ជនបទនិងកសិករគឺជាគោលការណ៍ដ៏ត្រឹមត្រូវនិងស្រុះចិត្តប្រជាជន

(VOVWORLD) - នាថ្ងៃទី២៤ ខែកក្កដា នៅរដ្ឋធានីហាណូយ មជ្ឈិមសមាគមកសិករវៀតណាមបានរៀបចំកិច្ចប្រជុំបូកសរុបរយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ២៦នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១០ស្តីពីកសិកម្មកសិករនិងជនបទ។
សេចក្តីសម្រេចចិត្តលេខ២៦ស្តីអំពីវិស័យកសិកម្ម ជនបទនិងកសិករគឺជាគោលការណ៍ដ៏ត្រឹមត្រូវនិងស្រុះចិត្តប្រជាជន - ảnh 1តំបន់ជនបទមានការផ្លាស់ប្តូរថ្មីក្រោយរយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ២៦ 

នៅក្នុងកិច្ចប្រជុំនេះ តំណាងទាំងឡាយបានអះអាងថា សេចក្តីសម្រេចចិត្តលេខ ២៦ បានសរឲ្យឃើញពីគោលការណ៍ដ៏ត្រឹមត្រូវនិងស្រុះចិត្តប្រជាជនរបស់បក្ស។ ការអនុវត្តសេចក្តីសម្រេចចិត្តលេខ២៦ត្រូវបានប្រជាកសិករគាំទ្រយ៉ាងសកម្ម។ប្រការនេះបានបញ្ជាក់តួនាទីស្នូលនិងគន្លឹះរបស់ចលនាកសិករក៏ដូចជាក្នុងបុព្វហេតុកសាងជនបទថ្មីរបស់សមាគមកសិករ។អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធាន គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Nguyen Van Binh បានឲ្យដឹងថា៖

“ ប្រសិនបើយើងចង់ផលិតទំនិញមានទ្រង់ទ្រាយដ៏ធំ រួមទាំងនាគុណភាព កសិផលនិងពង្រីកទីផ្សានាំចេញយើងត្រូវតភ្ជាប់ជាមួយកសិករសហករណ៍ និង សហគ្រាស។ពិតណាស់ថាយើងត្រូវតែមានសហករណ៍ជាដាច់ខាតថ្នាក់លើសហករណ៍ត្រូវតែមានសហគ្រាស។ទាំងនោះគឺជារូបសណ្ឋានដែលយើងឈានឆ្ពោះ ទៅនោះ។ ចង់បានដូច្នេះ មជ្ឈិមសមាគមកសិករ គប្បីសហការយ៉ាងជិតស្និទ ជាមួយសម្ព័ន្ធភាពសហករណ៍រួមកម្លាំងកាយចិត្តគ្នាដើម្បីធ្វើឲ្យប្រការទាំងនេះ កាន់តែល្អប្រសើរឡើងផងដែរ ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ