សេចក្តីសម្រេចចិត្តស្តីពីសមុទ្រខាងកើតគឺជាសេចក្តីសម្រេចចិត្តសំខាន់បំផុតចំពោះ តំបន់


សេចក្តីសម្រេចចិត្តស្តីពីសមុទ្រខាងកើតគឺជាសេចក្តីសម្រេចចិត្តសំខាន់បំផុតចំពោះ តំបន់ - ảnh 1
សេចក្តីសម្រេចចិត្តស្តីពីសមុទ្រខាងកើតគឺជាសេចក្តីសម្រេចចិត្តសំខាន់បំផុតចំពោះតំបន់ (Image: VOV)

(VOVworld) – សេចក្តីសម្រេចចិត្តស្តីពីសមុទ្រខាងកើតគឺជាសេចក្តីសម្រេចចិត្ត
សំខាន់បំផុតក្នុងតំបន់។ នេះគឺជាការអះអាងរបស់សមាជិការអាមេរិក លោកស្រី
Madeleine Bordallo ក្នុងបទសម្ភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម
ប្រចាំនៅអាមេរិកស្តីពីសេចក្តីសម្រេចចិត្តអំពាវនាវឲ្យដោះស្រាយដោយសន្តិវិធី
រាល់ជំលោះនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung។ សភាជាន់ទាបអាមេរិក
បានអនុម័តលើសេចក្តី សម្រេចចិត្តនេះនាសប្តាហ៍កន្លងទៅ។ លោកស្រី Bordallo គឺជាអ្នកគាំពារសំរាប់ ឯកសារសំខាន់នេះ។ ស្តីពីការជះឥទ្ធិពលនៃសេចក្តីសម្រេចចិត្ត
ពោលខាងលើទៅលើ រដ្ឋាភិបាលអាមេរិក ក៏ដូចជា ភាគីទាក់ទិននានានៅសមុទ្រ
ខាងកើត សមាជិការសភា Madeleine Bordallo បានចាត់ទុកថា៖

“ដោយមានការអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីសមុទ្រខាងកើត រដ្ឋសភាអាមេរិក បានផ្ញើរសារមួយដ៏​ច្បាស់លាស់ថា៖ យើងខ្ញុំមានគោលបំណងរាល់ជំលោះរវាងភាគីនា នាត្រូវបានដោះស្រាយ។ តាមរយៈនោះ ទំនាក់ទំនងរវាងប្រទេសនានានឹងត្រូវបាន
កែលំអរ។ សេចក្តីសម្រេចចិត្តក៏បានអះអាងជាថ្មីម្តងទៀតនូវគោលជំហររបស់អាមេរិក ក្នុងគោលនយោបាយស្តារស​មភាពឡើងវិញដើម្បីរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់។ ជំលោះលើសមុទ្រខាងកើតមានវត្តមានក្នុងរយៈពេលយូរ​អង្វែងនិងអាចឡើងជណ្តើរ។ ដោយហេតុនេះ ខ្ញុំគិតថា៖ ប្រសិនបើ យើងអាច​ដោះស្រាយរាល់ជំលោះនេះ ស្ថានភាពសន្តិសុខក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់ នឹងត្រូវបានបង្កើន ជាពិសេសក្នុងកាលៈទេសៈ យើងកំពុងដំណើរការចរចារកិច្ចព្រម ព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។ ខ្ញុំគិតថា៖ នេះគឺជាសេចក្តីសម្រេចចិត្តសំខាន់បំផុត
ក្នុងតំបន់។ “

តាមលោកស្រី Madeleine Bordallo បានឲ្យដឹងថា៖ រដ្ឋសភាអាមេរិកចាត់ទុក ជំលោះ លើសមុទ្រខាងកើតទាក់ទិនដល់ប្រទេសជាច្រើនហើយការដោះស្រាយជំលោះនេះដើរ តួនាទីដ៏សែនសំខាន់ក្នុងស្ថានភាពនាបច្ចុប្បន្នអាមេរិកកំពុងផ្លាស់ប្តូរការយកចិត្តទុក
ដាក់របស់ ខ្លួនទៅលើតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ