សេដ្ឋកិច្ចកិច្ចការបរទេសបន្តជំរុញសមហរណកម្មអន្តរជាតិ

សេដ្ឋកិច្ចកិច្ចការបរទេសបន្តជំរុញសមហរណកម្មអន្តរជាតិ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (Image: VOV)

(VOVworld) – នាព្រឹកថ្ងៃទី ១៧ ធ្នូ ក្នុងក្របខ័ណ្ឌសន្និសីទការទូតលើកទី ២៨ ក្រសួងការបរទេសវៀតណាមសហការជាមួយក្រសួងឧស្សាហពាណិជ្ជកម្ម
បាន រៀបចំសម័យប្រជុំរួមនិងសន្និសីទទីប្រឹក្សាពាណិជ្ជកម្មដោយប្រធានបទ “សមហរណកម្មអន្តរជាតិនិងសេដ្ឋកិច្ចកិច្ចការបរទេស”។ ថ្លែងមតិបញ្ជាណែនាំ
សន្និសីទ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនិងសេដ្ឋកិច្ចកិច្ចការបរទេសដើរតួនាទីដ៏ សែនសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយហេតុនេះ កម្មាភិបាលនិងបុគ្គលិក ម្នាក់ៗត្រូវជ្រួតជ្រាបនិងមានផែនការជាក់ស្តែងដើម្បីអនុវត្តគោលមាគ៍ារកិច្ចការ
បរទេសរបស់បក្សរដ្ឋប្រកបដោយប្រសិទ្ធភាពជាពិសេសគឺសេចក្តីសម្រេចចិត្ត
លេខ ២២ របស់ការិយាល័យនយោបាយស្តីអំពីសមាហរណកម្មអន្តរជាតិ។
ដំបូងបង្អស់ បណ្ដាផ្នែកពោលខាងលើត្រូវប្រមូលផ្តុំទៅលើការបើកទូលាយ ទីផ្សារដែលវៀតណាមដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីទ្វេភាគីនិងពហុភាគី។ ក្រៅពីនោះ វៀតណាមត្រូវជំរុញខ្លាំងការទាក់ទាញ
ទុន វិនិយោគពីបរទេស ដែលតភ្ជាប់នឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធខឿន
សេដ្ឋកិច្ច ឡើងវិញនិងការផ្ទេប្តូររូបសណ្ឋានកំណើន។

“ខ្ញុំស្នើជំរុញការទាក់ទាញប្រភពទុនពីបរទេសជាផ្ទាល់ (FDI) ចូលក្នុងវៀតណាម
។ ទន្ទឹមនងនោះ យើងត្រូវកែទម្រង់ បង្កលក្ខណៈ បែបបទ យន្តការ គោលនយោ បាយទាក់ទាញវិនិយោគ បើកចំហរតម្លាភាពបណ្ដាយន្តការបែបបទទីផ្សារជាដើម រួមចំណែកសកម្មក្នុងកំណែទម្រង់ខឿនសេដ្ឋកិច្ចតាមទិសទំនើប។ បណ្ដាឯកអគ្គ
រដ្ឋទូត ទីព្រឹក្សារត្រូវអនុវត្តភារកិច្ចនេះដោយជាក់ស្តែង។”

ក្នុងរយៈពេល ៥ ឆ្នាំ កន្លងមក សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម
ទទួលបានលទ្ធផលយ៉ាងសកម្ម។ ជាពិសេស វៀតណាមបានបង្កើតទំនាក់ទំនង
យុទ្ធសាស្ត្រជាមួយប្រទេសចំនួន ៥ និងទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយ
ប្រទេសចំនួន ២ បើកទូលាយទីផ្សារដែលមានសក្តានុភាពជាច្រើន ដូចជា៖ អាមេរិកឡាទីនមជ្ឈឹមបូព៌ារនិងអាហ្វ្រិកខាងជើង។ ចែករំលែក បទពិសោធ៍របស់
ខ្លួន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូណេស៊ី លោក   Nguyen Xuan Thuy
បានឲ្យដឹងថា៖

“គឺជាខឿនសេដ្ឋកិច្ចដែលឈរលំដាប់ថ្នាក់ទី ១៧ លើពិភពលោក ឥណ្ឌូណេស៊ី កំពុងជាទីផ្សារពោពេញទៅដោយសក្តានុភាព។ យើងខ្ញុំឃើញត្រូវមានការទទួល ខុសត្រូវស្រាវជ្រាវនិងក្តាប់ជាប់បំរ៉ែបំរួលដើម្បីពិគ្រោះយោបល់សំរាប់បក្សរដ្ឋ
សំដៅស្វែងរកវិធានការបង្កើនកិច្ចសហប្រតិបត្តិការ។”

តំណាងចូលរួមគ្រប់រូបបាន​ឯកភាពអំពីការកសាងកម្មវិធីធ្វើវិសោធនកម្ម អនុវត្ត សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីអំពីសមាហរណកម្មអន្តរជាតិ ដើម្បីដាក់ជូនឲ្យរដ្ឋាភិបាលនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ