សេដ្ឋកិច្ចជប៉ុនស្ដារឡើងវិញយ៉ាងខ្លាំងក្នុងត្រីមាសទី៤ឆ្នាំ២០២០ដោយមិនអើពើដល់វិបត្តិ Covid-19 ទេ

(VOVWORLD) - នេះជាកំណើនក្នុងត្រីមាសទី២ជាប់ៗគ្នារបស់ខឿនសេដ្ឋកិច្ចធំទី៣លើពិភពលោកនេះគិតចាប់តាំងពីការផ្ទុះឡើងនៃ ជម្ងឺរាតត្បាត Covid-19 កាលពីដើមឆ្នាំ២០២០មក។
សេដ្ឋកិច្ចជប៉ុនស្ដារឡើងវិញយ៉ាងខ្លាំងក្នុងត្រីមាសទី៤ឆ្នាំ២០២០ដោយមិនអើពើដល់វិបត្តិ Covid-19 ទេ - ảnh 1ប្រជាជនជប៉ុនទៅទិញឥវ៉ាន់ក្នុងផ្សារទំនើបមួយនៅទីក្រុងតូក្យូ។ (រូបថត៖ AFP/TTXVN)
នាថ្ងៃទី១៥ កុម្ភៈ ខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុនបានឲ្យដឹងថា ផលិតផលក្នុង ស្រុកសរុប (GDP) ពិតប្រាកដនៃប្រទេសនេះ ក្នុងត្រីមាសទី៤ឆ្នាំ២០២០ បានកើន ឡើង ១២,៧% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ នេះជាកំណើនក្នុងត្រីមាសទី២ ជាប់ៗគ្នារបស់ខឿនសេដ្ឋកិច្ចធំទី៣លើពិភពលោកនេះគិតចាប់តាំងពីការផ្ទុះឡើងនៃ ជម្ងឺរាតត្បាត Covid-19 កាលពីដើមឆ្នាំ២០២០មក។ ប្រការនេះបានសរឲ្យឃើញថា សេដ្ឋកិច្ចជប៉ុនកំពុងស្ដារឡើងវិញយ៉ាងខ្លាំងដោយមិនអើពើដល់ផលប៉ះពាល់ដោយ ជម្ងឺរាតត្បាតនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ