សេដ្ឋកិច្ចវៀតណាមកំពុងមានសញ្ញាសកម្មជាច្រើន

សេដ្ឋកិច្ចវៀតណាមកំពុងមានសញ្ញាសកម្មជាច្រើន - ảnh 1
កិច្ចប្រជុំ រដ្ឋាភិបាលប្រចាំខែមិនាឆ្នាំ ២០១៧

          (VOV)_នាព្រឹកថ្ងៃទី៣ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក​ Nguyen
Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំ រដ្ឋាភិបាលប្រចាំខែមិនាឆ្នាំ​ ២០១៧។សេដ្ឋកិច្ចវៀតណាម ក្នុងត្រីមាសទីមួយឆ្នាំ២០១៧ មានសញ្ញាសកម្ម​ជាច្រើន ម៉ាក្រូសេដ្ឋកិច្ច
ស្ថិរភាព សន្ទស្សន៍ប្រើប្រាស់ (CPI) ក្នុងរយៈពេល៣ខែ​កើន០,៩% ទាបជាងរយពេលដូច
គ្នានាឆ្នាំទៅមិញ កំណើនឥណទាន កើន៣% ការនាំចេញកើនឡើងយ៉ាងខ្លាំង។ នាយក
រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

          “ ជាពិសេស យើងត្រូវជំរុញខ្លាំងការវិនិយោគសាធារណះ។ យើងទើបបានបំផុស
ដែលប្រជាជនបានគាំទ្រ ជួយជ្រោមជ្រែងយ៉ាងខ្លាំងហើយ។ យើងត្រូវ​ពិភាក្សាវិធាន
ការណ៍ជំរុញខ្លាំងវិនិយោគសាធារណះ។ ដូច្នេះការផ្តើមគំនិត​ និង​ការប្តេជ្ញចិត្តអ្នក
អនុវត្តនៅមូលដ្ឋាន និងស្ថាប័នគ្រប់ជាន់ថ្នាក់នឹងកំណត់ការជោគជ័យឬបរាជ័យ
 ក្នុងការបញ្ជាណែនាំរបស់រដ្ឋាភិបាលដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ