សេដ្ឋកិច្ចវៀតណាមនឹងមានកំណើនជារៀងរាល់ឆ្នាំចំនួន១០%មុនឆ្នាំ២០៣០ដោយ TPP

សេដ្ឋកិច្ចវៀតណាមនឹងមានកំណើនជារៀងរាល់ឆ្នាំចំនួន១០%មុនឆ្នាំ២០៣០ដោយ TPP - ảnh 1
សេដ្ឋកិច្ចវៀតណាមនឹងត្រូវបានជំរុញយ៉ាងខ្លាំងក្លាបំផុតដោយ មានអត្រាកំណើនជារៀងរាល់ឆ្នាំចំនួន១០% ជាកំរិតខ្ពស់បំផុតក្នុងចំណោមប្រទេសជាសមាជិក TPP ទាំង១២

(VOVworld) - ក្រុមធនាគារពិភពលោក (WBG) ព្យាករណ៍ថា កិច្ចព្រមព្រៀងពាណិជ្ជ
កម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នឹងនាំមកនូវកម្លាំងចលករសេដ្ឋកិច្ច
សំខាន់សំរាប់វៀតណាម ជប៉ុននិងម៉ាឡេស៊ីមុនឆ្នាំ២០៣០។តាម របាយការណ៍
“យថាទស្សន៍សេដ្ឋកិច្ចទូទាំងពិភពលោក” ដែលទើបនឹងបាន WBG ប្រកាសថា
សេដ្ឋកិច្ចវៀតណាមនឹងត្រូវបានជំរុញយ៉ាងខ្លាំងក្លាបំផុតដោយ មានអត្រាកំណើន
ជារៀងរាល់ឆ្នាំចំនួន១០% ជាកំរិតខ្ពស់បំផុតក្នុងចំណោមប្រទេសជាសមាជិក
TPP ទាំង១២ ដោយសារផលិតផលតម្បាញកាត់ដេរនិងផ្នែកឧស្សាហកម្មសម្លៀក
បំពាក់វៀតណាមទទួលបានអាទិភាពនៅពេលជ្រៀតចូលទីផ្សារ អាមេរិកនិង
ទីផ្សារសំខាន់ផ្សេងៗទៀតផង។
កិច្ចព្រមព្រៀង TPP ដោយមានការចូលរួមរបស់អាមេរិក វៀតណាម រួមជាមួយ
 ប្រទេសចំនួន១០ផ្សេងទៀតក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិក នៅពេលចូលជាធរមាន
 ជាផ្លូវការ នឹងជួយលុបចោលប្រភេទពន្ធនិងរបាំងមួយចំនួនសំរាប់ទំនិញ សេវា
កម្មនាំចេញនាំចូលរវាងប្រទេសក្នុងប្លុក ដែលស្រូបយក៤០%នៃផលិតផលសរុប
លើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ