សេដ្ឋកិច្ចវៀតណាមមានការលោតផ្លោះក្នុងកាលៈទេសៈដែលប្រទេសអាស៊ីមានការធ្លាក់ចុះ

(VOVworld)-មូលនីធិ Standers&Poor(S&P) ជាថ្មីៗនេះបានប្រកាសរបាយការណ៍
ដែលបានបញ្ជាក់ថា “សេដ្ឋកិច្ចរបស់វៀតណាមកំពុងមានការរីកចំរើន” ខណៈ​ដែល
សេដ្ឋកិច្ចនៅប្រទេសអាស៊ីជាច្រើនកំពុងធ្លាក់ចុះ។ យោងតាម S&P ថា រហូតមក
ដល់ពេលនេះ វៀតណាមបានទាក់ទាញការវិនិយោគបរទេសកាន់តែច្រើនឡើង។
ជាទូទៅ ការវិនិយោគបរទេសមានការកើនទ្វេដងក្នុងដំណាក់កាល២០១២-២០១៤។
S&P បានចាត់ទុកថា កម្លាំងពលករនៅវៀតណាមជាកាតាសំខាន់ មាន ទិន្នផល
ខ្ពស់ដោយសារបានបំពាក់សំភារៈទំនើប។ ទន្ទឹមជាមួយគ្នានោះ ស្ថាប័ន វិភាគការ
ធ្វើអាជីវកម្មរបស់សឹង្ហបុរី IMA Asia បានឲ្យដឹងថា វៀតណាមនឹងទទួល បានផល
ប្រយោជន៍ច្រើនជាងប្រទេសចំនួន១១ជាសមាជិកកិច្ចព្រមព្រៀងដៃគូ ពាណិជ្ជកម្
មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក TPP ផងដែរ។​តាមការព្យាករណ៍របស់ IMA វៀតណាម
នឹងទទួលបានកំណើនចំនួន៦,២%ក្នុងឆ្នាំ២០១៥និង៦,៤% ក្នុងឆ្នាំ២០១៦៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ