សេដ្ឋកិច្ចវៀតណាមអាចកើនខ្លាំងក្នុងឆ្នាំ២០១៥

សេដ្ឋកិច្ចវៀតណាមអាចកើនខ្លាំងក្នុងឆ្នាំ២០១៥ - ảnh 1
ការថយចុះខ្លាំងនៃតំលៃប្រេងលើទីផ្សារអន្តរជាតិ មានផលប៉ះពាល់ដ៏សកម្មជំនួសឲ្យអសកម្មទៅលើសេដ្ឋកិច្ចវៀតណាម


(VOVworld) - គេហទំព័រព័ត៏មាន The Diplomat របស់ជប៉ុន បានចុះផ្សាយនាថ្ងៃទី
២៣ធ្នូ ថា ការថយចុះខ្លាំងនៃតំលៃប្រេងលើទីផ្សារអន្តរជាតិ មានផលប៉ះពាល់ដ៏
សកម្មជំនួសឲ្យអសកម្មទៅលើសេដ្ឋកិច្ចវៀតណាម និងអាចជួយសេដ្ឋកិច្ចប្រទេស
នេះកើនយ៉ាងខ្លាំងក្លាក្នុងឆ្នាំ២០១៥។ការថយចុះនៃតំលៃប្រេងអាចជំរុញចំណាយ
និងជួយអង្គភាពអាជីវកម្មកាត់បន្ថយចំណាយ ហេតុនេះហើយជំរុញការប្រើប្រាស់
និងផលិតកម្មនៅក្នុងប្រទេស។លោក Glen B.Maguire អ្នកសេដ្ឋកិច្ចនៃធនាគារ
ANZ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក សង្ឃឹមថា បើទោះបីជាតំលៃប្រេងថយចុះក្នុង
រយៈពេល៤ត្រីមាសជាបន្តបន្ទាប់ក្ដី ប៉ុន្តែ GDP របស់វៀតណាមនឹងថយចុះ
០,១% តែប៉ុណ្ណោះ ខណៈដែលអតិផរណានឹងត្រូវបានកាត់បន្ថយជាង២,៦%។
សម្ព័ន្ធក្រុមហ៊ុន Frontier Strategy របស់អាមេរិក បានព្យាករថា កំណើនGDP
របស់វៀតណាមក្នុងឆ្នាំ២០១៥អាចខ្ពស់ជាងបើប្រៀបនឹងកំរិតដែលត្រូវបាន
ព្យាករពីមុន ដោយសារការកើនឡើងនៃកម្លាំងទិញនិងចំណេញរបស់អង្គភាព
អាជីវកម្ម។ក្រៅពីនោះ រដ្ឋាភិបាលវៀតណាម ក៏បានអនុវត្តដំណោះស្រាយនានា
សំដៅបន្ធូស្រាលរាល់ផលប៉ះពាល់ដ៏អសកម្មចំពោះខឿនសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ