សេដ្ឋកិច្ចអង់គ្លេសមិនត្រូវបានជះឥទ្ធិពលជាច្រើនក្រោយពី Brexit

(VOVworld) - បណ្ដាសន្ទស្សន៍ស្ថិតិជាផ្លូវការដែលអង់គ្លេសទើបនឹងបាន
ប្រកាស រួមមានសន្ទស្សន៍អតិផរណា បាត់អាជីព និងប្រើប្រាស់ បានសរឲ្យឃើញ
ថា Brexit មិនបណ្ដាលឲ្យសេដ្ឋកិច្ចអង់គ្លេសធ្លាក់ចុះដូចការព្រួយបារម្ភនាគ្រាដំបូង
ទេ ផ្ទុយទៅវិញសេដ្ឋកិច្ចអង់គ្លេសនៅមានបម្រែបម្រួលដ៏សកម្ម បើទោះបីជាប្រាក់
 ផោនធ្លាក់ថ្លៃនិងទីផ្សារអចលនទ្រព្យធ្លាក់ជាបណ្ដោះអាន្នក្ដី។អត្រាមនុស្សមាន
ការងារធ្វើក្នុងត្រីមាសទី២កើនឡើងខ្ពស់ជាងត្រីមាសទី១។ក្នុងពេលនោះ
សន្ទស្សន៍ទិញទំនិញ មិនធ្លាក់ចុះទេ។ការលក់រាយកើនឡើង១,៤%ក្នុងខែកក្កដា
ក្រោយពីធ្លាក់ ០,៩%ក្នុងខែមិថុនា។ទន្ទឹមនឹងនោះ ការដែលប្រាក់ផោនធ្លាក់ថ្លៃក៏
ជួយឲ្យប្រាក់ ចំណូលរបស់អង់គ្លេសពីវិស័យទេសចរណ៍កើនឡើងយ៉ាងខ្លាំងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ