សេតវិមានការពារក្រិត្យហាមឃាត់ការឆ្លងដែនជាបណ្ដោះអាសន្នរបស់ប្រធានាធិបតីលោក D. Trump

សេតវិមានការពារក្រិត្យហាមឃាត់ការឆ្លងដែនជាបណ្ដោះអាសន្នរបស់ប្រធានាធិបតីលោក D. Trump - ảnh 1
លេខាធិការសារព័ត៌មានរបស់សេតវិមានលោក Sean Spicer (រូបថត៖EPA/TTXVN)

(VOVworld) - លេខាធិការសារព័ត៌មានរបស់សេតវិមានលោក​ Sean Spicer នា
ថ្ងៃទី៣១ មករា បានប្រកាសថា ក្រិត្យរបស់ប្រធានាធិបតីលោក Donald Trump ដែល
មិនអនុញ្ញាតឲ្យជនភៀសខ្លួនក៏ដូចជាប្រជាពលរដ្ឋពីប្រទេសចំនួន៧ដែលមាន
បរិមាណជនអ៊ីស្លាមស្រូបយកភាគច្រើនចំនួនប្រជាជនសរុប ទៅកាន់អាមេរិកនោះ
 មិនមែនជាបទហាមឃាត់ឆ្លងដែននោះទេ។ថ្លែងមតិនៅសន្និសីទកាសែត លោក
Spicer បានស្ដីបន្ទោសឲ្យមធ្យោបាយសារព័ត៌មានដោយចាត់ទុក គោលនយោបាយ
ដែលកំពុងបង្កភាពចម្រូងចម្រាសនេះគឺបទហាមឃាត់មួយ។លោករូបនេះអះអាងថា
 ក្រិត្យរបស់ប្រធានាធិបតីលោក Trump មិនមែនជាបទ ហាមឃាត់ចំពោះជនអ៊ីស្លាម
នោះឡើយ តែជាយន្តការត្រួតពិនិត្យប្រវត្តិរូបសំដៅ ធានាសុវត្ថិភាពសំរាប់ប្រទេស
អាមេរិកតែប៉ុណ្ណោះ។
នាថ្ងៃដដែល អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានអំពាវនាវឲ្យ
ប្រធានាធិបតីលោក Trump លុបចោលក្រត្យហាមឃាត់ការឆ្លងដែនចូលអាមេរិក
ពោលខាងលើ។អ្នកដឹកនាំអ.ស.បរូបនេះអះអាងថា ប្រទេសទាំងអស់មិនសិទ្ធិទប់
 ស្កាត់ការជ្រៀតចូលរបស់អង្គការភេរវកម្ម ប៉ុន្តែមិនវាមិនអាចពឹងផ្អែកទៅលើការ
រើសអើសទាក់ទិនដល់ជំនឿសាសនា ជាតិសាសន៍ឬសញ្ជាតិរបស់បុគ្គលម្នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ