សេតវិមានប្រកាសកាលវិភាគដំណើរទស្សនកិច្ចនៅទ្វីបអាស៊ីរបស់ប្រធានាធិបតីលោក Donald Trump

(VOVWORLD) - នាថ្ងៃទី១៦ តុលា សេតវិមានបានចេញសេចក្ដីជូនដំណឹងសារព័ត៌មានស្ដីពី កាលវិភាគនៃដំណើរទស្សនកិច្ចនៅទ្វីបអាស៊ីនាពេលខាងមុខរបស់ប្រធានាធិបតីលោក Donald Trump ក្នុងនោះឲ្យដឹងថា ប្រមុខដឹកនាំអាមេរិករូបនេះនិងលោក ជំទាវលោកស្រី Melania Trump នឹងអញ្ជើញមកដល់ទីក្រុងហាណូយ ក្រោយពី ចូលរួមសន្និសីទជាន់ខ្ពស់វេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាមនាខែវិច្ចិកាខាងមុខ។ 
សេតវិមានប្រកាសកាលវិភាគដំណើរទស្សនកិច្ចនៅទ្វីបអាស៊ីរបស់ប្រធានាធិបតីលោក Donald Trump - ảnh 1ប្រធានាធិបតីលោក Donald Trump និងនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក្នុងជំនួបនៅទីក្រុងវ៉ាស៊ីនតោន (រូបថត៖ Reuters)


ប្រធានាធិបតីលោក Trump នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុន កូរ៉េខាង ត្បូង ចិន វៀតណាម ហ្វីលីពីននិង Hawaii (អាមេរិក) ចាប់ពីថ្ងៃទី៣ដល់ទី១៤ វិច្ចិកា។

        នាថ្ងៃទី១០ វិច្ចិកា ប្រធានាធិបតីលោក Donald Trump នឹងមកដល់ទីក្រុង Da Nang ចូលរួមសន្និសីទជាន់ខ្ពស់ APEC ហើយថ្លែងបទសន្ទរកថានៅសន្និសីទ បណ្ដាអគ្គនាយកសហគ្រាសរបស់ APEC។ ក្រោយពីចាកចេញពីក្រុង Da Nang លោក Trump នឹងមកដល់ក្រុងហាណូយនាថ្ងៃទី១១ វិច្ចិកា ចាប់ផ្ដើមដំណើរ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នាថ្ងៃទី១២ វិច្ចិកា លោក Trump ចាកចេញ ពីក្រុងហាណូយទៅកាន់រដ្ឋធានីម៉ានីលរបស់ហ្វីលីពីនហើយចូលរួមពិធីជប់លៀងរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាន។ នាថ្ងៃទី១៣ វិច្ចិកា លោក នឹងអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងអាមេរិក-អាស៊ានក្នុងក្របខ័ណ្ឌសន្និសីទកំពូលអាមេរិក-អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ