សេតវិមានប្រកាសរាល់ការផ្តើមគំនិតអំពីកំណែទម្រង់សកម្មភាពចារកម្ម

សេតវិមានប្រកាសរាល់ការផ្តើមគំនិតអំពីកំណែទម្រង់សកម្មភាពចារកម្ម - ảnh 1
សេតវិមានប្រកាសរាល់ការផ្តើមគំនិតអំពីកំណែទម្រង់សកម្មភាពចារកម្ម (Image: Vietnam+)

(VOVworld) – គណៈកម្មាធិការវាយតំលៃសកម្មភាពចារកម្មអាមេរិកដែលទើបនឹង
សេតវិមានបង្កើតបានប្រកាសរាល់ការផ្តើមគំនិតសំដៅបង្កើនតម្លាភាពនិងប្រសិទ្ធ
ភាពក្នុងសកម្មភាពរបស់ស្ថាប័ន្ធសន្តិសុខជាតិអាមេរិក (NSA)។ ក្នុងបណ្ដាការផ្តើម
គំនិតដែលត្រូវបាននាំចេញមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ដោយមានទ្រង់ទ្រាយ
ធំសកម្មភាពរបស់ NSA និងស្នើឲ្យស្ថាប័ននេះបញ្ឈប់ការប្រមូលផ្តុំព័ត៌មានតាម
ទូរស័ព្ទ។ សមាជិកចំនួន ៥ រូបនៃគណៈកម្មាធិការពោលខាងលើបានចាត់ទុកថា៖
ការដែល រដ្ឋាភិបាលអាមេរិកកម្មសិទ្ថិព័ត៌មានដែលអាចរងឥទ្ធិពលទំនុកទុកចិត្តរបស់
ប្រជាជនគឺរំលោភលើសិទ្ធិសេរីភាពខាងបុគ្គល។ ដោយហេតុនេះ រដ្ឋាភិបាលអាមេរិក
ត្រូវសូមបទបញ្ជារបស់តុលាកាស៊ើបអង្គេតចារកម្ម បរទេសក្នុងពេលដែលត្រូវទទួល
បានព័ត៌មានពោលខាងលើ។ តាមគណៈកម្មាធិការនេះថា៖ សកម្មភាពចារកម្មមិនអាច
បញ្ឈប់ទាំងស្រុងឡើយ ប៉ុន្តែ ត្រូវប្រតិបត្តិតាមស្តង់ដាមួយចំនួននិងការបញ្ជាណែនាំ
របស់មជ្ឈដ្ឋានកំណត់គោលនយោបាយជាន់ខ្ពស់។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត
នាថ្ងៃទី ១៨ ធ្នូ មហាសន្និបាត អ.ស.ប. បានអនុម័តលើសេចក្កីសម្រេចចិត្តអំពីការអំពាវ
នាវបញ្ឈប់សកម្មភាពចារកម្មលើបញ្តាញ Internet ហើយសម្តែងការព្រួយបារម្ភចំពោះ
ឥទ្ធិពលនៃសកម្មភាពនេះដល់កិច្ចការពារសិទ្ធិមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ