ស្ថានទូតវៀតណាមនិងសហគមន៍ជនវៀតណាមនៅប៉ូឡូញ ជួយឧបត្ថម្ភ ពលរដ្ឋជម្លៀសចេញពីអ៊ុយក្រែន

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ ប៉ូឡូញ ជាប្រទេសមួយដែលមានព្រំដែនវែងអន្លាយជាមួយអ៊ុយក្រែន ក្លាយជាគោលដៅសំខាន់នៃលំហូរប្រជាជនជម្លៀសចេញពីតំបន់សង្រ្គាម រួមទាំងពលរដ្ឋវៀតណាមផងដែរ។

ស្ថានទូតវៀតណាមនិងសហគមន៍ជនវៀតណាមនៅប៉ូឡូញ ជួយឧបត្ថម្ភ ពលរដ្ឋជម្លៀសចេញពីអ៊ុយក្រែន - ảnh 1ផ្ទះបាយបម្រើអ្នកជម្លៀសនៅវត្ត Nhan Hoa ដែលជាមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាវៀតណាមនៅទីក្រុង Warsaw  (រូបថត៖ Hong Ky/Vietnam+)

នាពេលនេះ ស្ថានទូតវៀតណាមប្រចាំនៅប៉ូឡូញកំពុងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានក៏ដូចជាសមាគមជនវៀតណាមនិងអង្គការ សមាគមជនវៀតណាម ដើម្បីជួយឧបត្ថម្ភជាបន្ទាន់ប្រជា ជនវៀតណាមពីអ៊ុយក្រែនមកជ្រកកោន បំពេញភារកិច្ចការពារប្រជាពលរដ្ឋ។ ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways នឹងអនុវត្តន៍ជើងហោះហើរដើម្បីនាំពលរដ្ឋវៀតណាមពីប្រទេសអ៊ុយក្រែនមកប្រទេស កំណើតវិញ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែមីនា ជាមួយនឹងការធ្វើដំណើរពីទីក្រុង Warsaw (ប៉ូឡូញ) មកកាន់ទីក្រុងហាណូយ (ប្រទេសវៀតណាម)។

ប្រជាជនវៀតណាមរាប់រយនាក់ពីអ៊ុយក្រែនទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជ្រកកោនត្រូវបានក្រុមតាក់ស៊ី "សូន្យដុង" ជួយទ្រទ្រង់ ដែលក្រុមនេះត្រូវបានបង្កើតឡើងដោយអ្នកស្ម័គ្រចិត្តសហគមន៍ ហើយនាំទៅកាន់វត្ត Nhan Hoa ដែលជាមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាវៀតណាមក្នុងរដ្ឋធានីវ៉ារស្សាវ៉ា។ គិតត្រឹមយប់ថ្ងៃទី ៥ ខែមីនា វត្ត Nhan Hoa បានជួយរៀបចំកន្លែងស្នាក់នៅសម្រាប់ពលរដ្ឋវៀតណាមប្រមាណ ១០០០ នាក់ មកពីប្រទេសអ៊ុយក្រែន ដើម្បីជ្រកកោន ក៏ដូចជាការលើកទឹកចិត្តភ្លាមៗ ដល់ប្រជាជនដើម្បីរក្សាលំនឹងស្មារតី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ