ស្ថានទូតវៀតណាមនៅព្រះរាជាណាចក្រកម្ពុជាប្រារព្ធពិធីអបអរសាទរខួបលើកទី៧៣នៃទិវាបុណ្យឯករាជ្យជាតិ

(VOVWORLD) - នាថ្ងៃទី៣០ខែសីហា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥- ថ្ងៃទី២កញ្ញាឆ្នាំ ២០១៨)។

ស្ថានទូតវៀតណាមនៅព្រះរាជាណាចក្រកម្ពុជាប្រារព្ធពិធីអបអរសាទរខួបលើកទី៧៣នៃទិវាបុណ្យឯករាជ្យជាតិ - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh អញ្ជើញថ្លែងសន្ទរកថាក្នុងពិធី (រូបថតៈ Van Do/VOV5)

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជាត្រូវបានប្រារព្ធឡើង ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាលកម្ពុជា អង្គទូតនានា កម្មាភិបាល និស្សិតនិងបងប្អូនជនរួមជាតិវៀត ណាមដែលកំពុងសិក្សា រស់នៅក្នុងប្រទេសកម្ពុជា។

អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh បានរំលឹកឡើងវិញនូវសមិទ្ធផលលេចធ្លោក្នុងដំណើរការកសាងនិងការ ពារប្រទេសរបស់វៀតណាមក្នុងរយៈពេល ៧៣ឆ្នាំកន្លងទៅ។ ជោគជ័យដែលបដិវត្តន៍ វៀតណាមទទួលបាននោះគឺមានការជួយឧបត្ថម្ភមិនតិចឡើយ ពីសំណាក់មិត្តភក្តិអន្តរជាតិ ជាពិសេសគឺប្រទេសភូមិផងរបងជាមួយគ្នាដូចជាកម្ពុជាតែម្តង។

ស្ថានទូតវៀតណាមនៅព្រះរាជាណាចក្រកម្ពុជាប្រារព្ធពិធីអបអរសាទរខួបលើកទី៧៣នៃទិវាបុណ្យឯករាជ្យជាតិ - ảnh 2ទិដ្ឋភាពនៃពិធី (រូបថតៈ Van Do/VOV5)

លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងកម្ពុជានឹងត្រូវបានអភិវឌ្ឍថែមទៀតលើគ្រប់វិស័យ ដែលសមស្របនឹងចំណងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជាផងដែរ។ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានមានប្រសា សន៍ថា៖ “វៀតណាមនិងកម្ពុជាគឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធដែលបានរស់នៅរួមទន្លេមេគង្គនិងមានទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីដ៏យូរលងមកហើយ។ ទំនាក់ទំនងនេះត្រូវបានថ្នាក់ដឹកនាំច្រើនជំនាន់និងប្រជាជននៃប្រទេសទាំងពីរពូនជ្រុំដោយឥតឈប់ឈរ ហើយថែមទាំងលះបង់ទាំងសាច់ស្រស់និងឈាម ស្រស់ ដើម្បីអនាគត់សម្បូររុងរឿងរបស់ប្រទេសនីមួយៗ”។

ស្ថានទូតវៀតណាមនៅព្រះរាជាណាចក្រកម្ពុជាប្រារព្ធពិធីអបអរសាទរខួបលើកទី៧៣នៃទិវាបុណ្យឯករាជ្យជាតិ - ảnh 3រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោកថោងខុន អញ្ជើញថ្លែងសន្ទរកថាក្នុងពិធី (រូបថតៈ Van Do/VOV5) 

តាងនាមរាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោកថោងខុន បានអបអរសាទរចំពោះការអភិវឌ្ឍប្រកបដោយជោគជ័យនិងវិបុលភាពដែល វៀត ណាមទទួលបាន ព្រមទាំងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ពោរពេញទៅដោយមេត្រីភាព រវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឱកាសនោះដែរ លោក ថោងខុនក៏បានថ្លែងអំណរគុណពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាចំពោះ ការគាំទ្រនិងជំនួយដ៏ថ្លៃថ្លារបស់វៀតណាមដល់កម្ពុជា។

ស្ថានទូតវៀតណាមនៅព្រះរាជាណាចក្រកម្ពុជាប្រារព្ធពិធីអបអរសាទរខួបលើកទី៧៣នៃទិវាបុណ្យឯករាជ្យជាតិ - ảnh 4 ទិដ្ឋភាពនៃពិធី (រូបថតៈ Van Do/VOV5) 

លោកថោងខុនបានលើកច្បាស់ថា៖ “រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី សន្យានឹងរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀតជាមួយវៀតណាម ដើម្បីបង្កើនថែមទៀតសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី ផងនិងពហុភាគីផង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿងរបស់ប្រទេសទាំងពីរ កម្ពុជា -វៀតណាមផងដែរ”។

ស្ថានទូតវៀតណាមនៅព្រះរាជាណាចក្រកម្ពុជាប្រារព្ធពិធីអបអរសាទរខួបលើកទី៧៣នៃទិវាបុណ្យឯករាជ្យជាតិ - ảnh 5ទិដ្ឋភាពនៃពិធី (រូបថតៈ Van Do/VOV5) 

ការប្រារព្ធទិវាអបអរសាទរបុណ្យឯករាជ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជាក៏ជាឱកាសមួយសម្រាប់ការប្រមូលផ្តុំសហគមន៍ជនវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជាឆ្ពោះទៅមាតុប្រទេស។ ក្នុងប៉ុន្មានថ្ងៃនេះ សហគមន៍វៀតណាមនៅតាមខេត្តនិងទីក្រុងជាច្រើនទូទាំងប្រទេសកម្ពុជា ក៏បានរៀបចំសកម្មភាពអបអរសាទរពិធីបុណ្យរបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ