ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជារៀបចំកម្មវិធីទទួលអំណរបុណ្យតេតឆ្នាំរោង ឆស័ក ២០២៤

(VOVWORLD) - កម្មវិធីនេះមានការចូលរួមពីតំណាងសហ គមន៍ជនវៀតណាមនៅកម្ពុជាយ៉ាងច្រើនកុះករ ព្រមទាំងតំណាងពីសហគ្រាស មូល ដ្ឋាន និងអង្គភាពជាប់ព្រំដែនរបស់វៀតណាម។

ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជារៀបចំកម្មវិធីទទួលអំណរបុណ្យតេតឆ្នាំរោង ឆស័ក ២០២៤ - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang ថ្លែងក្នុងកម្មវិធី។
(រូបថត៖ VOV)
កាលពីយប់ថ្ងៃទី ២៦ មករា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំព្រះ រាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីជួបសំណេះសំណាលក្រោមប្រធានបទ “និទាឃ រដូវមាតុភូមិ - ឆ្នាំរោង ឆស័ក ២០២៤”។ កម្មវិធីនេះមានការចូលរួមពីតំណាងសហ គមន៍ជនវៀតណាមនៅកម្ពុជាយ៉ាងច្រើនកុះករ ព្រមទាំងតំណាងពីសហគ្រាស មូល ដ្ឋាន និងអង្គភាពជាប់ព្រំដែនរបស់វៀតណាម។ ថ្លែងក្នុងកម្មវិធី ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានសម្ដែងជំនឿជាក់ថា ឆ្នាំនេះនឹង មានវឌ្ឍនភាពជាច្រើនក្នុងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរលើគ្រប់វិស័យ ជា ពិសេសក្នុងការជំរុញ និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើ វិស័យសេដ្ឋកិច្ច ដោយខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឲ្យត្រឡប់មករកកម្រិត ១០ ពាន់លានដុល្លារអាមេរិកឡើងវិញ ដើម្បីបង្កើតសន្ទុះសម្រាប់គោលដៅ ២០ ពាន់លាន ដុល្លារក្នុងដំណាក់កាលខាងមុខ; បង្កើតកម្លាំងចលករថ្មី ដើម្បីរួមចំណែកនាំទំនាក់ ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-កម្ពុជា កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ លោកឯកអគ្គរដ្ឋទូតមានបំណងថា ប្រជាជនដើមកំណើតវៀត ណាម នឹងបន្តពង្រីកប្រពៃណីសាមគ្គីភាព; ប្រតិបត្តិបានល្អតាមច្បាប់នៃប្រទេសសាម៉ី ហើយជានិច្ចកាលងាកមកមាតុភូមិ; រួមចំណែកយ៉ាងសកម្មក្នុងការថែរក្សានិងពូន ជ្រុំទំនាក់ទំនងវៀតណាម-កម្ពុជា។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំស្ថានទូតបានប្រគល់ប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួង ការបរទេស និងប័ណ្ណសរសើរពីស្ថានទូតដល់សមូហភាព និងបុគ្គលដែលមានស្នាដៃ និងការរួមវិភាគទានជាច្រើន សម្រាប់ការងារសហគមន៍ បង្កើតការងារជូនប្រជាជន កម្ពុជា និងប្រជាជនដើមកំណើតវៀតណាម រួមចំណែកពូនជ្រុំទំនាក់ទំនងមិត្តភាព ប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រជាជនវៀតណាមនិងកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ