ស្ថានទូតវៀតណាមប្រចាំនៅអាមេរិក រៀបចំពិធីបុណ្យវប្បធម៌ឆ្ពោះទៅរកប្រភពដើម ក្នុងឱកាសពិធីបុណ្យខួបស្ដេច​ Hung

(VOVWORLD) -  ថ្ងៃនេះ ថ្ងៃទី ១០ ខែទី៣ តាមច័ន្ទគតិ គឺជាទិវាពិធីបុណ្យខួបស្ដេច Hung។ ក្នុងឱកាសនៃពិធីបុណ្យដ៏អស្ចារ្យនេះ ស្ថានទូតវៀតណាមប្រចាំនៅអាមេរិក រួមជាមួយសមាគមយុវជននិស្សិតវៀតណាមនៅទីក្រុងវ៉ាស៊ីនតោនបានរៀបចំពិធីបុណ្យវប្បធម៌ឆ្ពោះទៅរកប្រភពដើម (ថ្ងៃទី ២២ ខែមេសា)។
ស្ថានទូតវៀតណាមប្រចាំនៅអាមេរិក រៀបចំពិធីបុណ្យវប្បធម៌ឆ្ពោះទៅរកប្រភពដើម ក្នុងឱកាសពិធីបុណ្យខួបស្ដេច​ Hung - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Nguyen Quoc Dung ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ។ (រូបថត៖  Phạm Huân/VOV-Washington)

ព្រឹត្តិការណ៍នេះគឺសំដៅរំលឹកគុណូបការៈរបស់បុព្វបុរសដែលបានកសាង ការពារប្រទេសជាតិ និងលើកតម្កើងសម្រស់ស្អាតនៃវប្បធម៌វៀតណាម។ ថ្លែងមតិនៅព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Nguyen Quoc Dung បានចែករំលែកថា៖ “ពិធីបុណ្យខួបស្ដេច Hung គឺជាទិវាបុណ្យដ៏សែនសំខាន់សម្រាប់ប្រជាជនវៀតណាម។ ហើយការរំលឹកខួបអនុស្សាវរីយ៍ព្រឹត្តិការណ៍នេះនៅឯបរទេសកាន់តែចាំបាច់ និងមានអត្ថន័យដ៏ធំធេងសម្រាប់ប្រជាជនវៀតណាម។ ប្រជាជនវៀតណាមនៅឯបរទេសកាន់តែត្រូវការស្មារតីស្អិតរមួតជាមួយសហគមន៍ និងជាទីបង្អែកនសៃមនោសញ្ចេតនាជនជាតិ។ ហេតុដូច្នេះ ការរៀបចំពិធីបុណ្យខួបស្ដេច Hung គឺជាតម្រូវការចាំបាច់របស់ជនជាតិវៀតណាមនៅឯបរទេស”។

ស្ថានទូតវៀតណាមប្រចាំនៅអាមេរិក រៀបចំពិធីបុណ្យវប្បធម៌ឆ្ពោះទៅរកប្រភពដើម ក្នុងឱកាសពិធីបុណ្យខួបស្ដេច​ Hung - ảnh 2ប្អូនៗកុមារចូលរួមសម្តែងសិល្បៈក្នុងកម្មវិធី។ (រូបថត៖  Phạm Huân/VOV-Washington)

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមានសកម្មភាពវប្បធម៌សិល្បៈជាច្រើនដូចជា៖ របាំគោះអង្រែ សុន្ទរកថាក្រោមប្រធានបទ “មោទនភាពជាជនជាតិវៀតណាមម្នាក់” និងការណែនាំដល់ប្អូនៗកុមារនិងយុវជនធ្វើនំប្រពៃណី។ យុវជនជាច្រើនដែលចូលរួមព្រឹត្តិការណ៍នេះជាលើកដំបូងបាននិយាយថា ពួកគេមានអារម្មណ៍កាន់តែស្អិតរមួតជាមួយសហគមន៍ ជាមួយប្រទេសជាតិនិងមានទំនួលខុសត្រូវក្នុងការថែរក្សាសីលធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” និងភាពស្រស់ស្អាតវប្បធម៌របស់ប្រជាជនវៀតណាម។

អ្នកស្រី Tran Thi Hai Anh បច្ចុប្បន្នកំពុងធ្វើការនៅធនាគារពិភពលោកនៅទីក្រុងវ៉ាស៊ីនតោនចែករំលែកថា៖ “ ខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ឆ្ពោះទៅរកប្រភពដើម។ នេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ ដោយមានការចូលរួមរបស់សិស្ស និស្សិត និងជនជាតិវៀតណាមជាច្រើនដែលកំពុងរស់នៅសហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍នេះមានល្បែងប្រជាប្រិយ ការសម្តែងវប្បធម៌និងសិល្បៈវិសេសវិសាលរបស់តំបន់នានា ក៏ដូចជាមុខម្ហូបពោពេញទៅដោយរសជាតិប្រជាប្រិយ ដែលធ្វើឱ្យខ្ញុំបន្ធូរបន្ថយក្តីនឹករលឹកមាតុភូមិ និងមានមោទនភាពដែលខ្ញុំជាជនជាតិវៀតណាមម្នាក់”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ