ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប និងវិទ្យុសម្លេងវៀតណាមបង្កើនកិច្ចសហការលើវិស័យពត័មាននិងឃោសនា

ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប និងវិទ្យុសម្លេងវៀតណាមបង្កើនកិច្ចសហការលើវិស័យពត័មាននិងឃោសនា - ảnh 1
នាយករងវិទ្យុសម្លេងវៀតណាម លោក Vu Hai បានអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីបនិងនៅប៉ាឡេស្ទីន លោក Do Hoang Long

(VOVworld)_នាថ្ងៃទី ១៨ មេសា នៅទីក្រុងហាណូយ​នាយករង​វិទ្យុសម្លេង​វៀតណាម លោក  Vu Hai បានអញ្ជើញទទួលជួបសន្ទនាជាមួយ​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំនៅអេហ្ស៊ីបនិងនៅប៉ាឡេស្ទីន លោក Do Hoang Long  ។ ភាគីទាំងពីរបាន​ពិភាក្សានិងឯកភាពគ្នាលើវិធានការជាច្រើនស្ដីអំពីកិច្ចសហការលើវិស័យពត័មាននិងឃោសនារវាងស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប និងបណ្ដាស្ថាប័ន​សារព័ត៌មាន​របស់វៀតណាមប្រចាំនៅអេហ្ស៊ីប ។ ស្ថានទូតវៀតណាម​ប្រចាំ​នៅ​អេហ្ស៊ីបមានបំណងថា បណ្ដាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសគឺវិទ្យុ​សម្លេង​វៀតណាមជួយគាំទ្រកម្មវិធីនេះដើម្បីទទួលបានជោគជ័យ ហើយរួម​ចំណែក​ផ្សព្វផ្សាយ​កិច្ចការផ្លាស់ប្ដូរថ្មីនៅវៀតណាម ។ ឯកអគ្គរដ្ឋទូត លោក Do Hoang Long  បានឲ្យដឹងថា៖           “នារយៈពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការរវាងស្ថានទូតវៀតណាម និង​វិទ្យុសម្លែងវៀតណាម និងបណ្ដាស្ថាប័នសារព័ត៌មានវៀតណាមដ៏ល្អប្រសើរ​។ ភាគី​នីមួយៗតែងតែចែករំលែកព័ត៌មាន ។ ស្ថានទូតក៏បានជូនដំណឹងអំពីព័ត៌មាន​ដល់ស្ថាប័នសារព័ត៌មានទាន់ពេលវេលាដើម្បីជូនដំណឹងអំពីសកម្មភាពរបស់បណ្ដាស្ថានទូត” ។           
រីឯខ្លួនវិញ នាយករងវិទ្យុសម្លេងវៀតណាម លោក  Vu Hai បានសង្កត់​ធ្ងន់​ថា វិទ្យុសម្លេងវៀតណាម នឹងជួយគាំទ្រល្អស្ដីអំពីព័ត៌មាន និងឃោសនា​បណ្ដា​សកម្មភាព​របស់ស្ថានទូតវៀតណាមប្រចាំនៅ អេហ្ស៊ីប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ