ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌារំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌា

ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌារំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌា   - ảnh 1
ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌារំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌា និងបុណ្យចូលឆ្នាំថ្មី

          (VOV)_នាយប់ថ្ងៃទី១៨មករា ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា បានរៀបចំពិ
ធីរំលឹកខួបអនុស្សាវរីយ៍លើកទិ៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀត​ណាមនិងឥណ្ឌា (ថ្ងៃទី៧មករាឆ្នាំ១៩៧២-ថ្ងៃទី៧មករាឆ្នាំ២០១៧) និងពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណី។
 អញ្ជើញចូលរួមពិធីបុណ្យនេះ មានអនុរដ្ឋលេខាធិការ ​ក្រសួងការបរទេសឥណ្ឌា 
Mobashar Jawed Akbar និង​មន្ត្រីនៃបណ្ដាក្រសួង ​ស្ថាប័ន​ រដ្ឋសភារបស់ឥណ្ឌា។ ថ្លែង
មតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ​លោក Ton Sinh Thanh បានអះអាងថា៖ ៤៥
ឆ្នាំ ចាប់ពីពេលប្រទេស​ទាំងពីរ​បង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងវៀត
ណាមនិងឥណ្ឌា បានអភិវឌ្ឍន៍​ខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ ឥណ្ឌាជានិច្ចកាលជា
មិត្តធំមួយ និងជាដៃគូទុកចិត្តមួយរបស់វៀតណាម។ វៀតណាមនិងឥណ្ឌាបានបង្កើត
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនាឆ្នាំ ២០០៧។ ពីនោះមក កិច្ចសហប្រតិបត្តិការទ្វេភាគី
 បាននិងកំពុងបាន​បើកទូលាយស៊ីជំរៅ ទៅលើសរសរទ្រូវចំនួន៥ គឺ៖នយោបាយការ
ពារប្រទេស ​សន្តិសុខ សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌ អប់រំ។ ពិសេស 
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្រេចលើកកំពស់ទំនាក់ទំនងរវាងប្រទេស
ទាំងពីរ​ឡើងកំរិតដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ក្នុងដំណើរបំពេញទស្សនកិច្ចនៅ
វៀតណាម របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នាឆ្នាំ២០១៦ សំដៅ​បំ
ពេញគោលបំណងរវាងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ