ស្ថាន​បេសកកម្មរបស់អង្គការសហប្រជាជាតិ ស្នើឱ្យប្រទេសលីបង់ ធានាសន្តិសុខសម្រាប់​កម្លាំង​រក្សាសន្តិភាព

(VOVWORLD) - នាថ្ងៃទី ១២ ខែមិថុនា ស្ថានបេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីបង់បានអំពាវនាវឱ្យកងទ័ពប្រទេសនេះ ធានាសុវត្ថិភាពសម្រាប់ស្ថានបេសកកម្មនេះ ក្នុងបរិបទដែលមានការគំរាមកំហែងដល់នាយទាហានរបស់ខ្លួន។ 
ស្ថាន​បេសកកម្មរបស់អង្គការសហប្រជាជាតិ ស្នើឱ្យប្រទេសលីបង់ ធានាសន្តិសុខសម្រាប់​កម្លាំង​រក្សាសន្តិភាព - ảnh 1ក្រុមបាតុករប៉ះទង្គិចជាមួយប៉ូលិសនៅក្រុងបេរូត ប្រទេសលីបង់។ (រូបថត៖ Reuters)

លោក Andrea Tenenti អ្នកនាំពាក្យនៃកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីបង់ (UNIFIL) បានឲ្យដឹងថា ក្នុងអំឡុងពេលយាមល្បាតរបស់ទាហាន UNIFIL នៅថ្ងៃទី១១ ខែមិថុនា ក្នុងស្រុក Arab al-Louaiz ភាគខាងត្បូងប្រទេសលីបង់ មនុស្សមួយក្រុមបានស្ទាក់ចាប់និងគំរាមកំហែងដកអាវុធរបស់ទាហានទាំងនេះ។ លោកបានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធនៅប្រទេសលីបង់ ធានាសុវត្ថិភាព សន្តិសុខ និងសេរីភាពការធ្វើដំណើរនៃស្ថានបេសកកម្ម។

UNIFIL ត្រូវបានបង្កើតឡើង និងដាក់ពង្រាយជាលើកដំបូងកាលពីឆ្នាំ ១៩៧៨ ក្នុងបេសកកម្មរក្សាសន្តិភាពនៅតំបន់ព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់។ ទាហាន UNIFIL ភាគច្រើនមកពីបណ្តាប្រទេសអ៊ឺរ៉ុប ហើយបច្ចុប្បន្ននេះ មានទាហានប្រហែល ១០.០០០នាក់ ស្ថិតក្នុងស្ថានបេសកកម្មនៅប្រទេសលីបង់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ