|
ស្ថានភាពនៅ Donbass អាក្រក់ទៅៗ (Image: VNA) |
(VOVworld) – របាយការណ៍ស្តីពីលទ្ធផលនៃការចរចារនានានៅទីក្រុង Minsk
បេឡារុសដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២០ មករា តំណាងអង្គការសន្តិសុខនិង
កិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE) លោក Martin Sajdik បានសម្តែងការអស់
សង្ឃឹមក្នុងពេលដែលភាគីទាក់ទិននានាក្នុងជំលោះបានរំលោភលើបទឈប់
បាញ់នាពេលថ្មីៗនេះ។ ប្រការនេះធ្វើឲ្យស្ថានភាពនៅ Donbass ភាគខាងជើង
អ៊ុយក្រែនអាក្រក់ទៅៗ។ ក្រៅពីនោះ លោកបានឲ្យដឹងថា៖ ក្រុមទទួលបន្ទុក
សន្តិសុខបានឯកភាពកំណត់កលបរិច្ចេទចុងក្រោយគឺថ្ងៃទី ២១ មករា ភាគី
ទាំងឡាយត្រូវសម្រេចរួចរាល់ការងារដោះគ្រាប់មីន ក៏ដូចជា ស្តារឡើងវិញ
មូលដ្ឋានបំរើជីវភាពរស់នៅនៅតំបន់ Donbass ផងដែរ។ នេះគឺជាកិច្ចព្រមព្រៀង
តែមួយគត់ដែលរដ្ឋអំណាច Kiev ក៏ដូចជាតំណាងរបស់សាធារណៈរដ្ឋស្វ័យ
ប្រកាស Lugansk និង Donetsk ទទួលបានក្នុងការចរចារលើកនេះ៕