ស្ថានភាពអាហ្គានីស្ថាន៖ តាលីបង់ជឿជាក់នឹងឆាប់សម្រេចបានកិច្ចព្រមព្រៀងជាមួយកងកម្លាំងប្រឆាំង

(VOVWORLD) - ថ្លែងលើទូរទស្សន៍ លោក Mujahid បាននិយាយថា តំណាងចលនាតាលីបង់ កំពុងទាក់ទងជាមួយមេបញ្ជាការយោធានិងឥស្សរជនមានកិត្យានុភាពនៅខេត្ត Panjshir។ 
ស្ថានភាពអាហ្គានីស្ថាន៖ តាលីបង់ជឿជាក់នឹងឆាប់សម្រេចបានកិច្ចព្រមព្រៀងជាមួយកងកម្លាំងប្រឆាំង	 - ảnh 1អ្នកនាំពាក្យរបស់កម្លាំងតាលីបង់ លោក Zabihullah Mujahid។ (រូបថត៖ Kyodo/TTXVN)
នាថ្ងៃទី២៥ ខែសីហា អ្នកនាំពាក្យរបស់កម្លាំងតាលីបង់ លោក Zabihullah Mujahid បានសម្ដែងជំនឿជាក់ថា ថ្នាក់ដឹកនាំតាលីបង់នឹងសម្រេចបានកិច្ចព្រមព្រៀង សន្តិភាពជាមួយកងកម្លាំងប្រឆាំងនានានៅខេត្ត Panjshir ក្នុងពេលឆាប់ៗ។
ថ្លែងលើទូរទស្សន៍ លោក Mujahid បាននិយាយថា តំណាងចលនាតាលីបង់ កំពុងទាក់ទងជាមួយមេបញ្ជាការយោធានិងឥស្សរជនដោយមានកិត្យានុភាពនៅខេត្ត Panjshir។ លោកសង្កត់ធ្ងន់ថា រាល់បញ្ហានឹងត្រូវបានដោះស្រាយតាមរយៈកិច្ចចរចា ក្នុងពេលឆាប់ៗ ដោយកុំឲ្យផ្ទុះសង្គ្រាមឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ