ស្ថានភាពអាហ្គានីស្ថាន៖ លោកប្រធានាធិបតី Ghani គាំទ្រដំណើរការចរចាផ្ទេរអំណាច

(VOVWORLD) - លោកប្រធានាធិបតី Ghani បានថ្លែងយ៉ាងដូច្នេះក្នុងវីដេអូឃ្លីបមួយដែលបាន បង្ហោះលើបណ្ដាញសង្គម ហើយផ្សាយពីអេមីរ៉ាតអារ៉ាប់រួម ដែលជាកន្លែងលោក ប្រធានាធិបតីរូបនេះកំពុងនិរទេសខ្លួនហើយសុំសិទ្ធិជ្រកកោណ។

ស្ថានភាពអាហ្គានីស្ថាន៖ លោកប្រធានាធិបតី Ghani គាំទ្រដំណើរការចរចាផ្ទេរអំណាច - ảnh 1ប្រធានាធិបតីអាហ្គានីស្ថានលោក Ashraf Ghani។
(រូបថត៖ Reuters)
ប្រធានាធិបតីអាហ្គានីស្ថានលោក Ashraf Ghani កាលពីថ្ងៃទី១៨ ខែសីហា បានឲ្យដឹងថា លោកចាកចេញពីអាហ្គានីស្ថានគឺសំដៅជៀសវាងការបង្ហូរឈាមគ្នាក្នុង ប្រទេស ព្រមទាំងបញ្ជាក់ថា លោកគាំទ្រចំពោះដំណើរការចរចាផ្ទេរអំណាចដល់កម្លាំង តាលីបង់ ដែលកំពុងប្រព្រឹត្តទៅ។
លោកប្រធានាធិបតី Ghani បានថ្លែងយ៉ាងដូច្នេះក្នុងវីដេអូឃ្លីបមួយដែលបាន បង្ហោះលើបណ្ដាញសង្គម ហើយផ្សាយពីអេមីរ៉ាតអារ៉ាប់រួម ដែលជាកន្លែងលោក ប្រធានាធិបតីរូបនេះកំពុងនិរទេសខ្លួនហើយសុំសិទ្ធិជ្រកកោណ។
ចំពោះកិច្ចចរចាផ្ទេរអំណាចរវាងថ្នាក់ដឹកនាំនៃក្បាលម៉ាស៊ីនរដ្ឋចាស់ជាមួយ តាលីបង់ លោក Ghani បានសម្ដែងនូវការគាំទ្រ ហើយមានបំណងចង់ឲ្យដំណើរការ នេះសម្រេចជោគជ័យ។ លោកក៏បានឲ្យដឹងថែមទៀតថា ខ្លួនកំពុងចរចាពីការវិល ត្រឡប់មកអាហ្គានីស្ថានវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ