ស្ថានីយ៍ខួងប្រេង Haiyang Shiyou-៩៨១ត្រូវបានរូសរើ ទៅបែកខាងកើតសាន។

                      

ស្ថានីយ៍ខួងប្រេង Haiyang Shiyou-៩៨១ត្រូវបានរូសរើ ទៅបែកខាងកើតសាន។ - ảnh 1
រូបថត អិនធឺណែត


(VOVworld)-ក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី២៧ឧសភាលោកHa Leប្រធាន​នាយកដ្ឋានត្រួតពិនិត្យឆ្នេសមុទ្រវៀតណាមអោយដឹងថា៖នៅវេលាម៉ោង៥និង
៣០នាទីថ្ងៃទី២៧ឧសភា ស្ថានីយ៍ខួង​ Haiyang Shiyou-៩៨១ដែលដាក់ដោយខុស
ច្បាប់ ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀត
ណាមបានរូសរើឆ្ងាយពិតំបន់នេះពី៣ដល់៤ម៉ាយទៅប៉ែកខាងកើតឥសាន។ដល់
វេលាម៉ោង ថ្ងៃទី២៧ឧសភាដដែល ស្ថានីយ៍ខួង​បានដាក់នៅកោះTri Tonប្រជុំកោះ
Hoang Sa ស្ថិតនៅចម្ងាយពីទីទាំងមុននេះប្រមាណ២៣ម៉ាយនិងស្ថិតនៅចម្ងាយពី
កោះ Ly Son របស់វៀតណាមប្រមាណ១៨០ម៉ាយ។ភាគីវៀតណាមនៅរក្សាកំលាំង
និងធ្វើសកម្មភាពតស៊ូនៅទីទាំងមានចម្ងាយស្ថានីយ៍ខួង​ Haiyang Shiyou-៩៨១ពី៥
ដល់៦ម៉ាយ។​ ភាគីចិននៅបង្កើនកំលាំងយោធានៅទីនេះដដែល។នាវាចម្បាំងរបស់
ចិ​នបានបង្កើនសកម្មភាពនៅជុំវិញនាវាបំពេញភារកិច្ចរបស់វៀតណាម។ លោកHa Leអោយដឹងថែមទៀតថា៖នៅវេលាម៉ោង១៦នាថ្ងៃទី២៦ឧសភានាវាសំបក់ដែករបស់
ចិនបានបុកក្នុងទូកនេសាទផ្លាក់លេខ Dna ៩០១៥២របសើអ្នកនេសាទវៀតណាម
ដែលកំពុងធ្វើសកម្មភាពនៅតំបន់ដែនទឹកក្នុង ប្រជុំកោះ Hoang Saរបស់វៀតណាម។រួមជាមួយនោះនាវានានារបស់ចិនមានសកម្មភាពរារាំងទប់ស្កាត់នាវាយាមល្បាត
របស់វៀតណាមក៍ដូចជានាវារបស់ប៉ូលិសវៀតណាមដែលកំពុងដំណើរការ
សកម្មភាពសង្រ្គោះទូកនេសាទដែលត្រូវលិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ