ស្ថាបនា Viettel ក្លាយទៅជាសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ជួរមុខនៅតំបន់

ស្ថាបនា Viettel ក្លាយទៅជាសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ជួរមុខនៅតំបន់ - ảnh 1

(VOVworld) - ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍
យោធា (Viettel) នារសៀលថ្ងៃទី១១ មិនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
Tan Dung មានគោលបំណងថា Viettel បន្តប្រមូលផ្ដុំផលិតកម្ម ធ្វើអាជីវកម្មក្នុងផ្នែក
សំខាន់នានា និងអនុវត្តល្អនូវភារកិច្ចនយោបាយដែលកងទ័ពប្រគល់ជូន។តាមនោះ
Viettel ត្រូវជំរុញខ្លាំងការស្រាវជ្រាវ អនុវត្តវិទ្យាសាស្ត្របច្ចេកទេស អភិវឌ្ឍន៍ ផលិត
ឧបករបច្ចេកវិទ្យាខ្ពស់ ព្រមទាំងម្ចាស់ការអំពីហិរញ្ញវត្ថុដើម្បីទាក់ទាញបានប្រភព
ធនធានមនុស្សមានសមត្ថភាពខ្ពស់។លោកនាយករដ្ឋមន្ត្រីក៏មានគោល បំណង
ដែរថា​Viettel បន្តរួមចំណែកអនុវត្តល្អនូវការងារធានាសុវត្ថិភាព សន្តិសុខ ព័ត៏មាន
សន្តិសុខបញ្ដាញ អភិវឌ្ឍន៍សេវាកម្មមានសារៈប្រយោជន៍លើអ៊ិនធឺណែត ជា
ពិសេសគឺ សេវាកម្មទាក់ទិនដល់ការងារស្រាវជ្រាវ​ ស្វែងរកព័ត៏មាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ