សាធារណៈមតិ៖កាត់បន្ថយបុគ្គលិកនិងកសាងជួរកម្មាភិបាលជាគោលដៅត្រឹមត្រូវ

សាធារណៈមតិ៖កាត់បន្ថយបុគ្គលិកនិងកសាងជួរកម្មាភិបាលជាគោលដៅត្រឹមត្រូវ - ảnh 1
ទិដ្ឋភាពនៃសន្និបាត (រូបថតៈ TTXVN)


(VOVworld)-ក្នុងបទសន្ទរកថាសន្និដ្ឋានសន្និបាតលើកទី១០ គណៈកម្មាធិការ មជ្ឈឹមបក្សនីតិកាលទី១១ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen
Phu Trong បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការកាត់បន្ថយបុគ្គលិកនិងរៀបចំ រចនាសម្ព័ន្ធជួរកម្មាភិបាល មន្ត្រី និយោជិកឡើងវិញ និងទាក់ទាញអ្នកមាន
គុណធម៌និងទេពកោសល្យចូលក្នុងបណ្តាស្ថាប័ន អង្គការរបស់បក្ស រដ្ឋ និង បណ្កាអង្គការនយោបាយ-សង្គម។ ប្រការនេះទទួលបានការស្រុះចិត្តគំនិតពី
ប្រជាជន។ លោក Tran Anh Tuan នាយករងមជ្ឈមណ្ឌលព្យាករណ៍តម្រូវការ ធនធានមនុស្សនិងព័ត៌មានទីផ្សារការងារទីក្រុងហូជីមិញបានចាត់ទុកថា ៖

        “ការផ្តួចផ្តើមគំនិតរបស់បក្សនិងរដ្ឋស្តីពីការកាត់បន្ថយបុគ្គលិកនិងលើក កំពស់សមិត្ថភាពនៃការងារគ្រប់គ្រង់រដ្ឋជាបញ្ហាមមាញឹកនិងចាំបាច់ណាស់។ ក្នុងលក្ខណៈដែលបក្សនិងរដ្ឋកំពុងរៀបចំក្បាលម៉ាស៊ីនរដ្ឋឡើងវិញ គឺផ្នែកបុគ្គ
លិក ជាពិសេបុគ្គលិកវ័យក្មេងត្រូវខិតខំសុក្រិដសមត្ថភាព និងខំប្រឹងប្រែងឲ្យ
ស្រប នឹងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋ”។

        លោក Truong Minh Vu ជនម្នាក់នៅខ័ណ្ឌ Tan Binh ទីក្រុងហូជីមិញ បាន
លើកមតិថា៖

        “តាមការសន្និដ្ឋានរបស់សន្និបាតមជ្ឈឹមលើកទី១១នីតិកាលទី១១នេះ
ខ្ញុំឃើញថា នៅលើវិស័យទាក់ទាញធនធានមនុស្ស គួរតែបំពេញបន្ថែមគោល
នយោ​បាយយកចិត្តទុកដាក់ដល់ប្រភពធនធានមនុស្សព្រមទាំងអណិកជន
ជាពិសេស លើបណ្តាវិស័យអំពីឧស្សាហកម្មឧបត្ថម្ភ និងក្រុមអ្នកជំនាញការ
ឈានមុខគេ ក្នុងវិស័យសុខាភិបាលនិងវិទ្យាសាស្រ្ត។ ត្រូវមានគោលនយោ
បាយទាក់ទាញ ធនធានមនុស្សផងដែរ”។

        មតិរបស់ប្រជាជនគឺស្រុះចិត្តគំនិតដោយចាត់ទុកថា ការកាត់បន្ថយបុគ្គ
លិក រៀបចំរចនាសម្ព័ន្ធជួរកម្មាភិបាល និយោជិក ជាភាពចាំបាច់សម្រាប់ស្ថាន
ភាពជាក់ ស្តែងសំដៅបំរើបុព្វហេតុឧស្សាភាវូបនីយកម្មនិងទំនើបភាវូបនីយកម្ម
ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ