សាធារណៈមតិក្នុងនិងក្រៅប្រទេសបន្តប្រឆាំងជំទាស់ទង្វើខុសច្បាប់របស់ចិននៅសមុទ្រខាងកើត

សាធារណៈមតិក្នុងនិងក្រៅប្រទេសបន្តប្រឆាំងជំទាស់ទង្វើខុសច្បាប់របស់ចិននៅសមុទ្រខាងកើត - ảnh 1
សាធារណៈមតិក្នុងនិងក្រៅប្រទេសបន្តប្រឆាំងជំទាស់ទង្វើខុសច្បាប់របស់ចិននៅសមុទ្រខាងកើត (Image: nguyentandung.org)


(VOVworld) – នាថ្ងៃទី ១៥ ឧសភា មហាវិទ្យាល័យគរុកោសល្សបច្ចេកទេស
ទីក្រុង ហូជីមិញ សម្ព័ន្ធយុវជនវៀតណាមខេត្ត Dong Nai មហាវិទ្យាល័យ
ទីក្រុង Nha Trang សម្ព័ន្ធសមាគមបណ្តាអង្គការមត្តិភាពវៀតណាម-ចិនខេត្ត
Thua Thien Hue (ភាគកណ្ដាលវៀតណាម) បានរៀបចំពិធីមិទ្ទីញប្រឆាំងជំ
ទាស់ការដាកស្ថានីយ៍ខួង Haiyangshiyou 981 ខុសច្បាប់របស់ចិននៅតំបន់
សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ព្រមទាំង ប្រមូលមូលនិធីគាំទ្របណ្ដាយុទ្ធជនដែលកំពុង អនុវត្តភារកិច្ចការពារកោះ
សមុទ្រ។ នាយប់ថ្ងៃទី ១៥ ឧសភា ថ្លែងមតិក្នុងពិធីរំលឹកខួប អនុស្សារវរីយ៍
លើកទី ១២៤ នៃទិវាកំណើតលោកប្រធានហូជីមិញនិងលើកទី ៦០ នៃ ទិវា
ជ័យជំនះ​ Dien Bien Phu ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំនៅឥណ្ឌា លោក
Nguyen Thanh Tan បានស្នើរឲ្យនិសិត្សដែលកំពុងរៀនសូត្រនិងធ្វើការងារនៅ
ឥណ្ឌា ផ្តល់ព័ត៌មានដ៏ត្រឹមត្រូវអំពីទង្វើរំលោភដ៏ធ្ងន់ធ្ងររបស់ចិនលើអធិបតេយ្យ
ភាពរបស់វៀត ណាមដល់មិត្តភិក្តឥណ្ឌា។ នាថ្ងៃទី ១៥ ឧសភា ឆ្លើយសំណួរ
របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅរុស្ស៊ីអំពីការដែលរុស្ស៊ី
យកចិត្តទុកដាក់យ៉ាងម៉េចដល់ការដាកស្ថានីយ៍ខួងរបស់ចិនលើសមុទ្រខាង
កើតរបស់វៀតណាមដែលរំលោភលើច្បាប់អន្តរជាតិប្រធាននាយកដ្ឋានព័ត៌មាន
សារព័ត៌មានចំណុះក្រសួងការបរទេសរុស្ស៊ី លោក Alexandr Lukashevich បាន
លើកច្បាស់ថា៖

“យើងខ្ញុំតាមដានយ៉ាងម៉ត់ចត់ការបំរែបំរួលដែលកំពុងប្រព្រឹត្តទៅដ៏ស្មុគស្មាញ
នៅសមុទ្រខាងកើត។ យើងខ្ញុំសង្ឃឹមថា៖ ភាគីទាក់ទិននានានឹងអត់ធ្មត់និងដោះ
ស្រាយជំលោះ ដោយសន្តិវិធី។”

នាថ្ងៃដ៏ដែល សមាគមមិត្តភាពបារាំង-វៀតណាមក៏បានផ្ញើលិខិតដល់ស្ថានទូត វៀតណាមប្រចាំនៅបារាំងសំដៅប្រឆាំងជំទាស់ខ្លាំងក្លាចំពោះទង្វើខុសច្បាប់
របស់ចិន លើសមុទ្រខាងកើតរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ